យោងតាមព័ត៌មានពីគេហទំព័រ Blockchain.com បានបង្ហាញថា កាបូប bitcoin របស់ Come Back Alive ដែលជាអង្គការសប្បុរសធម៌ មានគោលបំណងគាំទ្រដល់ប្រតិបត្តិការរបស់យោធាអ៊ុយក្រែន ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី បានទទួលការបរិច្ចាគច្រើនជាង ១៩ bitcoins ហើយនាពេលនេះ។
កាបូបរបស់ Come Back Alive មានសកម្មភាពតាំងពីខែសីហាឆ្នាំមុន។ ប៉ុន្តែភាគច្រើននៃលំហូរចូល នៃប្រតិបត្តិការបានកើតឡើងក្នុងអំឡុងខែកុម្ភៈ។ ចំនួនទឹកប្រាក់ដ៏សំខាន់ ទើបតែបានផ្ទេរក្នុងរយៈពេល ៤៨ ម៉ោងចុងក្រោយនេះបើយោងតាមក្រុមហ៊ុនវិភាគ blockchain Elliptic បានចង្អុលបង្ហាញថា ត្រឹមថ្ងៃព្រហស្បតិ៍ គ្រាន់តែមួយថ្ងៃប៉ុណ្ណោះ ជាង ១៣ លាន bitcoins ត្រូវបានផ្ទេរទៅក្នុងកាបូបរបស់ Com Back Alive ។
គួរបញ្ជាក់ផងដែរថា លំហូរនៃការគាំទ្រនេះ បានហូរចូលអ៊ុយក្រែន វាកើតឡើងនៅពេលដែលប្រទេសនេះ ត្រូវដោះស្រាយជាមួយនឹងការលុកលុយដ៏ធំ ពីប្រទេសរុស្ស៊ី ដែលបានចាប់ផ្តើមប្រតិបត្តិការយោធាចាប់តាំងពីព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ។ ជាលទ្ធផល មនុស្សជុំវិញពិភពលោក រួមទាំងអ្នកនិយមលេងភាគហ៊ុន បាននាំគ្នាផ្ញើប្រាក់ជាបណ្តើរៗ ដើម្បីជួយអ៊ុយក្រែននាពេលនេះ៕
មតិយោបល់