ព័ត៌មានជាតិ

មកស្គាល់ ប្រទេសណាខ្លះឈរខាង រុស្ស៊ី និង អ៊ុយក្រែន អំឡុងផ្ទុះសង្គ្រាមពេលនេះ

រហូតមកដល់ពេលនេះសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនឈានដល់ថ្ងៃទី ៥ ហើយ ខណ:ការខូចខាតសព្វាវុធ ក៏ដូចជាមនុស្សស្លាប់សុទ្ធតែកើតមានឡើងទាំងសងខាង ។

ប្រទេសគាំទ្ររុស្ស៊ី

នៅក្នុងជម្លោះនេះ ប្រទេសដែលធ្លាប់ជាផ្នែកនៃសហភាពសូវៀត រួមមាន បេឡារុស អាមេនី កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន នឹងឈរដោយរុស្ស៊ី ខណ:ប្រទេសគុយបាដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់រុស្ស៊ីក៏បានពង្រីកការគាំទ្ររបស់ខ្លួនចំពោះលោក ពូទីន ផងដែរ ។

ប្រទេសគាំទ្រអ៊ុយក្រែន

មានការគាំទ្រពេញទំហឹងក្នុងចំណោមប្រទេសអង្គការណាតូដូចជា បែលហ្ស៊ិក កាណាដា ដាណឺម៉ាក បារាំង អ៊ីស្លង់ អ៊ីតាលី លុចសំបួ ហូឡង់ ន័រវេស ព័រទុយហ្គាល់ ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ។
អាល្លឺម៉ង់ និងបារាំងបានធ្វើទស្សនកិច្ចយ៉ាងប្រញាប់ប្រញាល់ទៅកាន់ទីក្រុងមូស្គូនាពេលថ្មីៗនេះ ដើម្បីបំបាត់ភាពចម្រូងចម្រាសដែលទើបតែផ្ទុះឡើងនេះ ៕

មតិយោបល់