ព័ត៌មានជាតិ

សាហាវទៀតហើយ! រថភ្លើង២ខ្សែបុកគ្នាយ៉ាងពេញទំហឹង តែ…

ព្រះសីហនុៈ មានហេតុការណ៍មួយកើតឡើងរវាងរថភ្លើង២ខ្សែបានបុកគ្នាបណ្តាលឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅស្រុកស្ទឹងហាវ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង១២និង៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅ ចំណុចភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះថា មានករណីរថភ្លើង២ខ្សែរ ដោយ១ខ្សែដឹងកុងតឺន័រ និង១ខ្សែទៀតដឹកប្រេង បានបុកគ្នាកាលពីយប់មិញ។

តាមប្រភពដដែលបានបន្តទៀតថា គ្រោះថ្នាក់រវាងរថភ្លើងបុកគ្នានេះ បានបណ្តាលឲ្យក្បាលរថភ្លើងទាំង២ធ្លាក់ចេញពីផ្លូវ ខូចខាតធុងទឹកចំណុះ២,៥០០លីត្រ និងផ្ទះបាយប្រជាពលរដ្ឋ២គ្រួសារ តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិត ប្រជាពលរដ្ឋឡើយ៕


មតិយោបល់