ព័ត៌មានជាតិ

បើកម៉ូតូលឿនដូចហោះ! បណ្តាលឲ្យមនុស្ស២នាក់ ស្លាប់ និង២នាក់ទៀត រងរបួសធ្ងន់

កណ្តាល៖ យុវជន២នាក់បានស្លា.ប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកឯបុរស២នាក់ទៀត បានរងរបួសធ្ងន់បន្ទាប់ពីជិះម៉ូតូបញ្រ្ចាសគ្នា ក្នុងល្បឿនលឿនដូចហោះ ជ្រុលទៅបុ.កចំពីមុខយ៉ាងពេញទំហឹង បណ្តាលឲ្យម៉ូតូរងការខូចខាតខ្ទេចទាំងសងខាង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ចំណុចជាប់ផ្សារគគីរ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល។

យោងតាមការបញ្ជាក់ពីសមត្ថកិច្ចនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគាត់បានឃើញយុវជន២នាក់ ជិះម៉ូតូធំពណ៌ខៀវមួយគ្រឿង មិនមានផ្លាកលេខ ជិះឌុបគ្នាតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿនដូចហោះ មកដល់ចំណុចកើតហេតុ ជាប់ផ្សារគគីរស្រាប់តែគេឃើញមានបុរស២នាក់ទៀត ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ ពណ៌ខ្មៅពាក់ផ្លាកលេខតាកែវ 1X-4430 ជិះទិសដៅបញ្រ្ចាសគ្នា ពីលិចមកកើតក្នុងល្បឿនលឿនដូចគ្នា ក៏ជ្រុលទៅបុ.កនិងម៉ូតូធំចំពីមុខយ៉ាងពេញទំហឹង បណ្តាលឲ្យម៉ូតូដាច់ ក មុខទាំង២ ចេញពីគ្នាចំណែកឯមនុស្សវិញ បានស្លា.ប់២នាក់ រីឯ២នាក់ទៀត រងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ។

បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចវាស់វែងយកម៉ូតូពីរគ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ រង់ចាំឲ្យភាគីទាំងសងខាង សម្របសម្រួលគ្នានៅពេលក្រោយ រួចធ្វើកំណត់ហេតុប្រគល់សព ឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់