ព័ត៌មានជាតិ

រថយន្តបុកជាមួយម៉ូតូ បណ្តាលឲ្យមានអ្នករបួសបញ្ជូនទៅសង្រ្គោះភ្លាមៗ

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលកើតឡើងរវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យរងការខូចខាតទាំងសងខាង និងបុរសម្នាក់រងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះភ្លាមភ្លាម។

ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨និង០០នាទីព្រឹក ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ ស្ថិតតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងគេបានឃើញរថយន្តព្រូសពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AW-8488 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច រហូតមកដល់ចំណុចកើតហេតុបានបុកជាមួយម៉ូតូស្កុបពីពណ៌សមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1CZ-0234 ដែលបើកបរបញ្ច្រាសទិសគ្នា បណ្ដាលឲ្យដួលមនុស្សរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះភ្លាមៗ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ចុះដល់ទីតាំងធ្វើការធ្វើការវាស់វែង យកសម្ភារៈទាំងសងខាងទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយ៕

មតិយោបល់