កីឡាករខ្សែការពារជាច្រើនរូបកំពុងត្រូវបានទាក់ទងដោយ Real Madrid

បរទេស៖ ក្លឹបយក្សអេស្បាញ Real Madrid បានដាក់ក្តីសង្ឃឹមថានឹងអាចបង្កើនកម្លាំងនៅក្នុងតំបន់ខ្សែការពារស្លាបស្តាំរបស់ខ្លួននៅក្នុងរដូវក្តៅខាងមុខនេះតាមរយៈគោលដៅជាច្រើននៅក្នុងបញ្ជីបច្ចុប្បន្ន។

Real Madrid បានដាក់ផែនការធ្វើយ៉ាងណាបង្កើនជម្រើសឲ្យបានកាន់តែច្រើនដើម្បីទុកយកមកជំនួសតំណែងរបស់កីឡាករខ្សែការពារស្លាបស្តាំ Dani Carvajal វ័យ៣០ឆ្នាំដែលជឿជាក់ថានឹងត្រូវក្លឹបសម្រេចចិត្តលក់ចេញហើយនាពេលខាងមុខនេះ។

កីឡាករជាច្រើនដូចជា Achraf Hakimi លេងនៅ PSG កីឡាករ Arnold លេងនៅ Liverpool សុទ្ធតែស្ថិតនៅក្នុងបញ្ជីចង់បានរបស់ Real Madrid ទាំងអស់បូករួមទាំងកីឡាករខ្សែការពារកណ្តាល់ Diogo Dalot របស់ Man UTD និងកីឡាករ Max Aaron របស់ Norwich ផងប៉ុន្តែកីឡាករ Porro របស់ក្លឹប Man City ពេលនេះកំពុងស្ថិតនៅក្នុងបញ្ជីអទិភាពរបស់ក្លឹប៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *