ព័ត៌មានជាតិ

ស្ត្រីវ័យចំណាស់ម្នាក់បានស្លាប់បាត់បង់ជីវិត ក្រោយពេលបញ្ជូនទៅសង្រ្គោះ បន្ទាប់ពីខ្សែភ្លើងឆក់

បន្ទាយមានជ័យ: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ស្ត្រីវ័យ៦៩ឆ្នាំម្នាក់បានបាត់បង់ជីវិត ក្រោយពេលបញ្ជូនទៅសង្រ្គោះ នៅមន្ទីពេទ្យបង្អែកស្រុកស្វាយចេក បន្ទាប់ពីឆក់ខ្សែភ្លើង ។ ហេតុការណ៍ថ្នាក់នេះ បានកើតឡើងនៅវេលាម៉ោង០៦យប់ ថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២នេះ នៅភូមិប្រីយ៍ ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

នគរបាលស្រុស្វាយចេកបានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ ភុត លាន ភេទស្រី អាយុ៦៩ឆ្នាំ នៅភូមិប្រីយ៍ ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

នគរបាលបានប្រាប់ទៀតថា នៅមុនពេលកើតហេតុជនរងគ្រោះឈ្មោះ ភុត លាន រួមទាំងក្រុមគ្រួសារហូបបាយជាមួយគ្នា ពេលនោះស្ត្រីរងគ្រោះហូបរួចមុនក៏លាងដៃ ហើយបានបើកទ្វារផ្ទះដែលធ្វើពីដែកគាបខ្សែភ្លើង បណ្តាលឲ្យឆ្លងចរន្តអគ្គិសនីឆក់ ពេលនោះប្តីឃើញក៏រត់ទៅជួយសង្គ្រោះ តែត្រូវឆក់ដួលទាំង០២នាក់តែម្តង ប្រពន្ធរងរបួសធ្ងន់ បន្ទាប់មកបានស្លាប់ពេលបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកស្រុកស្វាយចេក ចំណែកប្តីរងរបួសស្រាល ។

បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់