ព័ត៌មានជាតិ

តើហេតុអ្វីលោកអ្នកគួរតែបិទមុខងារអ៊ែរដ្រប់ (AirDrop) ពេលដែលលោកអ្នកពុំត្រូវការប្រើប្រាស់?

សម្រាប់លោកអ្នកដែលពុំធ្លាប់ប្រើមុខងារអ៊ែរដ្រប់ អ៊ែរដ្រប់គឺជាកម្មវិធីមួយរបស់ iPhone ដែលអាចផ្ញើរូបភាព ឬវីដេអូរវាង iPhone មិនត្រឹមតែមានល្បឿនលឿន ថែមទាំងអាចរក្សាគុណភាពរបស់រូបភាពបានល្អដូចដើម ដោយមិនចាំបាច់មានសេវាអុីនធឺណិត (WiFi ឬ 4G) ក្នុងចម្ងាយរហូតដល់៩ម៉ែត្រ។ ដោយសារភាពងាយស្រួលនេះហើយ ទើបជនខិលខូចមួយចំនួនបានប្រើមុខងារនេះ ដើម្បីផ្ញើរូបភាពអាសអាភាសក្នុងគោលបំណងរំខានអ្នកដ៏ទៃ ដែលគេហៅថា “Cyber Flashing”។

ដូច្នេះដើម្បីចៀសវាងបញ្ហានេះលោកអ្នកគួរតែបិទអ៊ែរដ្រប់នៅពេលដែលលោកអ្នកពុំត្រុូវការប្រើប្រាស់ ឬបើកសម្រាប់ឱ្យតែអ្នកនៅក្នុងបញ្ជីឈ្មោះអាចផ្ញើក៏បាន។ នេះជាវិធីដើម្បីបើក បិទកម្មវិធីអ៊ែរដ្រប់៖

១-ចូលទៅ Control Center (ចូលពី lock screen ក៏បាន) ដោយអូសពីលើចុះក្រោមនៅលើកញ្ចក់ ផ្នែកខាងស្ដាំ

២-ចុចសង្កត់ចំកណ្ដាលក្នុងការ៉េដំបូងគេ

៣-ចុចលើ AirDrop ហើយជ្រើសយកជម្រើសដែលលោកអ្នកចង់បាន៕

 

ប្រភព៖​ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

មតិយោបល់