ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

សង្គ្រាមថ្នាំញៀននៅហ្វីលីពីន មនុស្សស្លាប់កើនទ្បើងដល់ជាង ២.៨០០នាក់

ហ្វីលីពីនៈ បើតាមមន្ត្រីប៉ូលិស នៅថ្ងៃអាទិត្យនេះ បាននិយាយថា ក្នុងយុទ្ធនាការប្រឆាំងនឹងគ្រឿងញៀន ខុសច្បាប់របស់ប្រធានាធិបតីថ្មីហ្វីលីពីន លោក Rodrigo Duterte បានបណ្ដាលឲ្យមនុស្សស្លាប់ បានកើនទ្បើងដល់ ២.៨០០ នាក់ហើយ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦។

ចាប់តាំងពីថ្ងៃទី១ ខែកក្កដាមក ដែលមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីហ្វីលីពីនថ្មី លោក Rodrigo Duterte បានទ្បើងកាន់តំណែងដល់ថ្ងៃទី៤ ខែកញ្ញានេះ ជនសង្ស័យថ្នាំញៀនសរុបចំនួន ១.០១១ នាក់ ត្រូវបានបាញ់សម្លាប់ ក្នុងប្រតិបត្តិការរបស់ប៉ូលិស នេះបើតាមអ្នកនាំពាក្យស្នងការជាន់ខ្ពស់ប៉ូលិស លោក Dionardo Carlos បានរាយការណ៍។

លោកបានបន្តថា ទន្ទឹមគ្នានេះដែរ ក្រោមការស៊ើបអង្កើតរបស់ប៉ូលិស ឃើញថាមានបុគ្គលិកចំនួន ១.៨០៥ នាក់ ត្រូវគេសម្លាប់ផងដែរ ពាក់ព័ន្ធនឹងករណីគ្រឿងញៀននេះ។

មកទល់ពេលនេះ ប៉ូលិសបានចាប់ខ្លួនជនសង្ស័យថ្នាំញៀន ១៤.៧៩៨ នាក់ ខណៈដែល ៦៨៥.៧៤០ នាក់ ជាអ្នកប្រើប្រាស់ និងជួញដូរគ្រឿងញៀន បានប្រគល់ខ្លួនឲ្យអាជ្ញាធរ។

គួរបញ្ជាក់ដែរថា បុគ្គលិកប៉ូលិស ១១១.៥៧២ នាក់ បានទទួលការធ្វើតេស្តគ្រឿងញៀន ដោយចៃដន្យ ក្នុងនោះបុគ្គលិកមានឯកសណ្ឋាន ៨៥ នាក់ និងមិនមែនមានឯកសណ្ឋាន៣ នាក់ ផ្តល់លទ្ធផលចេញវិជ្ជមាន៕

More than 2,800 killed in drug operations in PhilippinesMore than 2,800 killed in drug operations in Philippines១

មតិយោបល់