ភ្នំពេញៈ កាលពីល្ងាចថ្ងៃទី៤ កញ្ញា តារាសម្ដែងល្បីឈ្មោះភិន សុដាលីស បានធ្វើពិធីសន្និសីទកាសែត អមដោយការបើកសម្ពោធផលិតផលធំមួយនៅសណ្ឋាគារ សុខាភ្នំពេញ ដើម្បីបង្ហាញពី ការរីកចំរើនលើមុខជំនួញលើអនឡាញរបស់នាង។ ផលិតដែលនាងប្រកាសលក់នេះ គឺប្រើឈ្មោះរបស់នាងតែម្ដង ដែលនេះគឺជាលើកទី១ដែលគេកត់សម្គាល់ថានាងបានទទួលជោគជ័យក្នុងការទិញសិទ្ធិរបស់ផលិតផលកូរ៉េ ដើម្បីវាយលុកទីផ្សារផ្ដាច់មុខនៅកម្ពុជា។
ភិន សុដាលីស និយាយថានាពេលកន្លងមកនាងធ្លាប់នាំចូលផលិតផលកញ្ចក់ភ្នែក និងប្រដាប់ដាក់រោមភ្នែកនៅលើអនឡាញយូរមកហើយ ប៉ុន្តែផលិតផលទាំងនោះនាងគ្រាន់តែយកមកលក់លេងៗ និងមិនមានផ្លាកយីហោជារបស់ខ្លួនប៉ុណ្ណោះ។ យ៉ាងណាមិញ ដោយការគាំទ្រនាងក៏សម្រេចចិត្តចំណាយទុនកុងត្រាផ្ដាច់មុខលើផលិតផលទាំងនោះ ដោយបានទាំងកំណត់ឲ្យប្រើឈ្មោះរបស់នាងនៅលើផលិតផលនោះតែម្ដងដើម្បីបង្កើត ម៉ាកផ្ទាល់ខ្លួនមួយប្រកួតប្រជែងទីផ្សារ។ នាងថាផលិតរបស់នាងគឺមានឈ្មោះថា Pandy by Katy ដែលឈ្មោះខេតធីនោះ គឺជាឈ្មោះហៅក្រៅរបស់នាង និងជាឈ្មោះដែលគេស្គាល់នាងទូលំទូលាយនៅលើហ្វេសប៊ុក។ នាងរំពឹងថាការបោះដើមទុនក្នុងទ្រង់ទ្រាយធំលើមុខជំនាញនាំចូលផលិតផលកញ្ចក់ភ្នែក និងរោមភ្នែកផ្ដាច់មុខ និងបង្កើតយីហោផ្ទាល់ខ្លួននេះ នឹងទទួលជោគជ័យ ដោយសារតែផលិតរបស់នាងមានការគាំទ្រក្រាស់ក្រែលយូរមកហើយនៅតាមអនឡាញ។
ខាងក្រោមនេះជាការលើកឡើងរបស់នាង ក្នុងវេទិកាសន្និសីទកាសែតកាលពីល្ងាចថ្ងៃទី៤ កញ្ញា ជុំវិញការប្រកាសនាំចូលផ្ដាច់មុខ និងការប្រកាសយីហោផលិតផលម៉ាក Pandy by Katy របស់នាង៕
https://youtu.be/MxoOWrUKcuk
មតិយោបល់