ព័ត៌មានជាតិ

រថយន្តដឹកទំនិញ បើកបុកបាក់បង្គោលភ្លើង១ដើម បណ្តាលឲ្យដាច់ចរន្តអគ្គិសនី

ស្វាយរៀងៈ យោងតាមផេក អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង០៤និង២៣ នាទីទៀបភ្លឺ មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយច្រកម្ទេស ទ្វារចរន្តទី២ (Feeder2) មូលហេតុបណ្តាលមកពីមានរថយន្តដឹកទំនិញ បើកបុកបាក់បង្គោលភ្លើងខ្សែបណ្តាញតង់ស្យុងមធ្យម (MV) ចំនួន០១ដើម និង ត្រង់ស្វូ ០១គ្រឿង ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី ដែលមានទីតាំងស្ថិតនៅ៖ (១) សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង (២) ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

ករណីខាងលើនេះ ក្រុមការងារបច្ចេកទេសកំពុងធ្វើការពិនិត្យ ដើម្បីជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅពេលទទួលបានព័ត៌មានបន្ថែមពីការដាច់ចរន្តអគ្គិសនីនេះ ក្រុមការងារនឹងជូនដំណឹងជាបន្តបន្ទាប់ទៀត ។

អគ្គិសនីកម្ពុជាសូមអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារ នៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួល ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ ៕

មតិយោបល់