ព័ត៌មានជាតិ

ស្រ្តីម្នាក់ចងកសម្លាប់ខ្លួនក្នុងក្នុងសណ្ឋាគារ ផាម៉ា ព្រោះចាញ់បោកប្រុសស្នេហ៍

កំពង់ឆ្នាំងៈ យោងតាមផេកការិ.ផ្សព្វផ្សាយអប់រំ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ មានករណីស្ត្រីម្នាក់បានចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ លេខ២០៣ ក្នុងសណ្ឋាគារ ផាម៉ា ដែលមានទីតាំងនៅក្នុងភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ស្រ្តីរងគ្រោះមានឈ្មោះ ម៉ៅ ដារាមី ភេទស្រី អាយុ ៣១ឆ្នាំ មានទីលំនៅភូមិអារីយក្សត្រ ឃុំអារីយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ។

មូលហេតុ៖ ចាញ់បោកប្រុសស្នេហ៍អស់លុយពីខ្លួន។

ក្រោយពេលពិនិត្យសាកសពរួច សមត្ថកិច្ចបានធ្វើការសណ្ឋានថាស្ត្រីរងគ្រោះគឺពិតជាបានធ្វើអត្តឃាតចងកសម្លាប់ខ្លួនពិតប្រាកដមែន គឺមិនមានពាក់ព័ន្ធនឹងអំពើឃាតកម្មឡើយ សាកសពត្រូវបានប្រគល់ឲ្យបុរសជាប្តីយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់