ព័ត៌មានជាតិ

លោក ពូទីន ទទួលបានព័ត៌មានខុសពីយោធារុស្ស៊ីក្នុងសង្រ្គាមអ៊ុយក្រែន, នេះបើតាមសេតវិមាន

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ទទួលបានព័ត៌មានខុសពីក្រុមមន្ត្រីទីប្រឹក្សារបស់លោក ពាក់ព័ន្ធនឹងសកម្មភាពយោធា រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន និងផលប៉ះពាល់នៃទណ្ឌកម្មលោកខាងលិចលើសេដ្ឋកិច្ចរបស់រុស្ស៊ី។

លោកស្រី Kate Bedingfield ជានាយកទំនាក់ទំនងសេតវិមាន បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ថា «យើងទទួលបានព័ត៌មានថាលោក ពូទីន ទទួលបានព័ត៌មានខុសពីយោធារុស្ស៊ី ដែលនេះ បង្កឱ្យមានភាពតានតឹងរវាងលោក ពូទីន និងថ្នាក់ដឹកនាំយោធារបស់លោក»។

លោកស្រីបន្តទៀតថាលោក ពូទីន ទទួលបានព័ត៌មានខុសទាំង នោះដោយសារតែក្រុមមន្ត្រីទីប្រឹក្សារបស់លោកខ្លាចមិនហ៊ានប្រាប់ពីការពិត ពីឥទ្ធិពលនៃទណ្ឌកម្មលោកខាងលិច និងបរាជ័យរបស់យោធារុស្ស៊ី នៅអ៊ុយក្រែន៕

ប្រភព៖​ Al jazeera

មតិយោបល់