ព័ត៌មានជាតិ

Man UTD និង Fernandes សម្រេចចិត្តបន្តកុងត្រាដល់ឆ្នាំ ២០២៧

បរទេស៖ The Guardian ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាកីឡាករប៉ទុយហ្គាល់ Bruno Fernandes បានសម្រេចចិត្តហើយក្នុងការបន្តកុងត្រាថ្មីជាមួយនឹងក្លឹប Man UTD រហូតដល់ឆ្នាំ២០២៧និងក៏ក្លាយខ្លួនទៅជាកីឡាករដែលមានតម្លៃឈ្នួលថ្លៃជាងគេបំផុតម្នាក់របស់ក្លឹបផងដែរ។

កិច្ចពិភាក្សាគ្នាដើម្បីអាចបន្តកុងត្រាថ្មីរវាងក្លឹបជាមួយនឹងកីឡាករគឺបានធ្វើឡើងតាំងតែពីខែកក្កដាមកម្ល៉េះប៉ុន្តែមិនបានសម្រេចឡើយរហូតមកដល់ប្រមាណជា២សប្តាហ៍មុនទើបកិច្ចព្រមព្រៀងនេះអាចបំបែកឧបសគ្គនិងផលលំបាករវាងភាគីទាំងសងខាងបានរហូតទៅដល់ការចុះកុងត្រាជាផ្លូវការ។

គួរឲ្យដឹងដែរថាកិច្ចព្រមព្រៀងថ្មីនេះនឹងមានរយៈពេលរហូតទៅដល់ឆ្នាំ២០២៧ហើយវាធ្វើឡើងតាមរយៈការបន្ថែមរយៈពេលកុងត្រាថ្មីត្រឹមតែ១ឆ្នាំទៀតប៉ុណ្ណោះពីលើរយៈពេលចាស់ប៉ុន្តែដោយមានការបន្ថែមប្រាក់កម្រៃកើនឡើងច្រើនជាងមុន៕

មតិយោបល់