ព័ត៌មានជាតិ

Update៖ ប្តីភ្ញាក់ពីដំណេកដាស់ប្រពន្ធចេញទៅធ្វើការ ស្រាប់តែគេងស្លាប់បាត់ភ្ញាក់ផ្អើលទាំងព្រឹក

ភ្នំពេញៈ ប្ដីភ្ញាក់ពីដំណេកមិនឃើញប្រពន្ធភ្ញាក់ស្រាប់តែដាស់ដើម្បីរៀបចំខ្លួនទៅធ្វើការតែប្រពន្ធរបស់គាត់បានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ។
ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨និង០០នាទីព្រឹត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ នៅក្នុងបន្ទប់ជួល ភូមិត្រពាំងពោធិ៍សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ស្ត្រីរងគ្រោះខាងលើមានឈ្មោះ សុត រ៉ា អាយុ ២៧ឆ្នាំ មុខរបរកម្មការនីរោងចក្រ សព្វថ្ងៃស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ និងមានស្រុកកំណើតនៅ ភូមិក្រសាំង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

តាមប្រភពពីប្ដីរបស់ជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះមានជំងឺបេះដូងប្រចាំកាយមុនពេលកើតហេតុកាលពីយប់ថ្ងៃទី៣១ ខែមីនា ប្រពន្ធរបស់គាត់បានត្រឡប់មកពីធ្វើការវិញ ចូលសម្រាកក្នុងបន្ទប់ជួលដូចធម្មតា រហូតមកដល់ព្រឹកថ្ងៃទី១ ខែមេសានេះ ដោយបុរសជាប្តីភ្ញាក់ពីដំណេកនិងបានដាស់ប្រពន្ធដើម្បីរៀបចំខ្លួនទៅធ្វើការស្រាប់តែប្រពន្ធរបស់គាត់គេងស្លាប់បាត់ទៅហើយ។

ក្រោយពេលកើតហេតុភ្លាមប្ដីរបស់ជនរងគ្រោះក៏បានទាក់ទងដល់បងប្អូនសាច់ញាតិ និងរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ច ចុះពិនិត្យនិងធ្វើកំណត់ហេតុរួចទើបប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់