ព័ត៌មានសិល្បៈ និងកម្សាន្ត

តែងខ្លួនបែបធម្មតាៗ តម្លៃអាវ Jisoo មួយនេះថ្លៃកប់ពពក

(បរទេស)៖ ថ្មីៗនេះ តារាចម្រៀងស្រី Kim Jisoo សមាជិកច្បងរបស់ក្រុម BLACKPINK បានធ្វើឲ្យមនុស្ស ជាច្រើន មានការភ្ញាក់ផ្អើល នៅពេលនាងបានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ឯកជនមួយ ដើម្បីអបអរសាទរការបើកសាខាថ្មី Dior នៅ Scène ទីក្រុងសេអ៊ូល។

ជាមួយគ្នានេះដែរ ការលេងខ្លួនរបស់ Jisoo នៅតែនិយមតុបតែងខ្លួនស្លៀកពាក់ជាមួយឈុតបែបសាមញ្ញៗដដែល ជាមួយនឹងអាវធំក្រៅបិតឡេវពណ៌ខ្មៅ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ក៏សម្រស់របស់តារាស្រីរូបនេះ នៅមើលតែមើលទៅស្អាត ទាក់ទាញខ្លាំងតែម្ដង។

ជាពិសេស អាវមួយដែល Jisoo ពាក់បង្ហាញខ្លួននៅក្នុងកម្មវិធីដដែលនេះ មើលទៅមានម៉ូតសាមញ្ញធម្មតាមែន ប៉ុន្តែវាពិតជាមានតម្លៃថ្លៃមិនធម្មតា ដែលយើងអាចប៉ាន់ស្មានបានថា វាជាម៉ាកដែលនាងធ្វើជាឯកអគ្គរាជទូត MARLEENE JACKET Black Double-Breasted Wool and Silk និងមានតម្លៃរហូតដល់ទៅ ៤,៦០០ ដុល្លារឯណោះ៕

មតិយោបល់