(ថៃ)៖ ទោះបីជាតារាសម្ដែង ដ៏ល្បី Bella Ranee មាន ស្នេហាមិនសមប្រកបយ៉ាងណា ក៏ដោយ ប៉ុន្តែមិនមែនជីវិតរបស់នាង ត្រូវបរាជ័យគ្រប់រឿងទេ ព្រោះ បើងាក មកការងារដែល នាង កំពុងកាន់កាប់ហាក់ដូចជានាំនាងឡើងខ្ពស់កាន់តែខ្លាំង។ស្របពេលថ្មីៗនេះដែរ តារា ស្រី រាងតូចរូបនេះ ក៏កំពុងជាប់ឈ្មោះជា តារា សម្ដែងថៃស្រី ដែល មានតម្លៃខ្លួនខ្ពស់ម្នាក់ដែរប្រចាំវិស័យសិល្បៈ ក្នុងចំណោមតារាជួរមុខថៃផ្សេងទៀត។ ផ្អែក តាម ការបញ្ជាក់ពីសារព័ត៌មាន Kom Chad Luek បាន ឲ្យដឹងថា ពេល នេះ Bella អាច រក បាន ៩លានបាត (ខ្ទង់ ២៤៧ ៩៣៣ដុល្លារ) ពីក្នុងមួយស្ប៉តពាណិជ្ជកម្ម។ ជាមួយគ្នានោះ នៅឆ្នាំនេះ ក៏មាន ការឲ្យដឹង ដែរថា នាង គឺជា ទូតសុឆន្ទៈរបស់ Brand ផ្សេងៗគ្នាលើសពី ២០ ក្រុមហ៊ុនឯណោះ។
បើនិយាយពីការងារផ្នែកភាពយន្តវិញ នាង អាច រក បាន ៨០ ០០០ បាត (ខ្ទង់ ២ ២០៥ដុល្លារ) ពីការសម្ដែង ត្រឹមក្នុងមួយភាគប៉ុណ្ណោះ។ចុងក្រោយ បន្ថែមជាមួយនឹងការបង្ហាញមុខក្នុងកម្មវិធីផ្សេងៗ Bella Ranee ក៏អាច ទទួល បាន ២០០ ០០០ បាត (ខ្ទង់ ៥ ៥១២ ដុល្លារ)ទៀតផង។
ប្រភពចំណូល មិនមែន មាន តែត្រឹមនេះទេ ព្រោះ បើតាមប្រភពពីសារព័ត៌មានដដែលបាន ឲ្យដឹងទៀតថា បច្ចុប្បន្ន Bella ក៏ត្រូវ បាន គេ រាយការណ៍ថា គឺជា នាយិការបស់ក្រុមហ៊ុន BOEL40 ដែលជាក្រុមហ៊ុន Media ឬផ្សព្វផ្សាយទៀតផង។ក្រុមហ៊ុនរបស់នាង អាចស្វែងរកប្រាក់ចំណេញបាន ជាង ១៥លានបាត (ប្រហែល ៤៣ម៉ឺនដុល្លារ) និង ជាង ៦លានបាត (ខ្ទង់ ១៧ម៉ឺនដុល្លារ) ក្នុងឆ្នាំ ២០២០ និង ២០២១។ ចំណូលដ៏ច្រើននេះ អាចជាភស្តុតាងសមល្មមអាច ឲ្យគ្រប់គ្នា ច្បាស់ក្នុងចិត្តហើយថា នារីរឹងមាំរូបនេះ ពិតជាមាន សមត្ថភាពខ្ពស់ក្នុងការរកប្រាក់ចំណូល ពីច្រើនប្រភព ដោយមិនគេង ចាំសំណាងអ្នកណាឡើយ៕
មតិយោបល់