លោក Florentino Perez ដែលជាមេធំរបស់ក្លិប Real Madrid បានធ្វើការច្រានចោលពាក្យចចាមអារាមថា ម្ចាស់ពានរង្វាន់ Champions League បានធ្វើការចុះហត្ថលេខាជាមួយនឹង កីឡាករ Sergio Aguero ។
កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ មានទំនាក់ទនងយ៉ាងខ្លាំង ជាមួយនឹង ក្លិបជើងខ្លាំងរបស់អេស្ប៉ាញ ដែលជាកីឡាករស្វែងរកគ្រាប់បាល់មិនចាញ់ ទៅនឹង កីឡាករ Gareth Bale និង Cristiano Ronaldo ។
បើទោះបីជាពាក្យចចាមអារាមខាងលើ នេះល្បីយ៉ាងនេះក្តី ក៏ប៉ុន្តែសម្រាប់កុងត្រារបស់កីឡាករសញ្ជាតិអាហ្សង់ទីន នឹងផុតកំណត់នៅ ពហុកីឡដ្ឋាន Etihad នៅឆ្នាំ ២០១៧ ហើយ លោក Perez បានច្រានចោលលទ្ធភាព កុងត្រាជាមួយនឹងខ្សែប្រយុទ្ធរូបនេះ មកកាន់ Santiago Bernabeu ។
លោក Perez បានប្រាប់ដល់ Onda Cero ថា “យើងមិនត្រូវបានគិត អំពីការផ្លាស់ប្តូរលើកីឡាករ Aguero ក្នុងអំឡុងពេលនេះនោះទេ” ។ ម្យ៉ាងទៀត យើងនៅមិនទាន់តន់ហន់ ក្នុងការចុះហត្ថលេខា កីឡាករណាថ្មីឡើយ ៕
មតិយោបល់