ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត

កណ្តាល: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃសុក្រ ២រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ មានករណីរំលោភលើទំនុកចិត្ត (ខ្ចីម៉ូតូ) នៅចំណុចភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ សុង ថាតថានុត្ត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មករសំណង់ ។ ជនសង្ស័យឈ្មោះ យឹម ចាន់ណា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួលបុរីភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។

សម្ភារ:បាត់បង់៖ –ម៉ូតូ១គ្រឿងម៉ាក HONDA Dream ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ ស្លាកលេខ កណ្ដាល 1AM-2069 ។

នៅវេលាកើតហេតុខាងលើ ជនសង្ស័យបានខលទៅជនរងគ្រោះ ដែលជាមិត្តភក្ដិរបស់ប្អូន ហើយបានសុំខ្ចីម៉ូតូជិះទៅដឹកនំឲ្យគេចំនួន០១ថ្ងៃ រួចជនរងគ្រោះបានជិះម៉ូតូទៅយកជនសង្ស័យ ពីផ្ទះជួលហើយត្រលប់មកកន្លែងធ្វើការវិញ ដោយឲ្យម៉ូតូខ្ចីជិះទៅរហូតដល់ម៉ោង១៧និង០០នាទី ជនរងគ្រោះបានខលទៅ ដោយឲ្យយកម៉ូតូមកឲ្យវិញ ជនសង្ស័យបានប្រាប់ថា ចាំមួយភ្លែត ចាំយូរៗទៅមិនឃើញ បានខលទៅទៀតតែទាក់ទងមិនបាន ។
រហូតដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ទើបជនរងគ្រោះមកប្តឹងសមត្ថកិច្ច ឲ្យធ្វើការឃាត់ខ្លួនយកមកសាកសួរនៅប៉ុស្តិ៍តាខ្មៅ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានសុំខ្ចីរបស់ជនរងគ្រោះប្រាកដមែន ហើយបានយកទៅបញ្ចាំនៅម្តុំផ្សារឃ្លាំងរំសេវបានលុយ១០០០ដុល្លារ យកទៅចាយអស់ហើយ ។

បន្ទាប់មកជនសង្ស័យ ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

មតិយោបល់