តាកែវ:ដោយបានទទួលបទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងយកចិត្តទុកដាក់ពីសំណាក់លោក ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ និងដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ជា សុផល អធិការនគរបាលស្រុកគិរីវង់ បានបញ្ជាលោកវរសេនីយ៍ទោ យ៉ាង តារា អធិការរងព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល អង្គប្រាសាទ ធ្វើការស្រាវជ្រាវរហូតកំណត់បានមុខសញ្ញាជនសង្ស័យដែលបានធ្វើសកម្មភាពលួចកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ កន្លងមក ។ រហូតដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង០៦:៤៥នាទី សមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យឈ្មោះ ស៊ុយ សុធា ភេទប្រុស អាយុ២៣ឆ្នាំ (មុខរបរមិនពិតប្រាកដ) មានទីលំនៅភូមិក្របាក់ ឃុំអង្គប្រាសាទ ស្រុកគិរីវង់ ខេត្តតាកែវ (ជនសង្ស័យជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងធ្លាប់ជាប់ពន្ធនាគារ) ។
បច្ចុប្បន្នសមត្ថកិច្ចយើងបានយកមកធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ។
ព័ត៌មានជាតិ
មតិយោបល់