ព័ត៌មានជាតិ

ប្រុងប្រយ័ត្នបងប្អូន! បង្គា មានសារធាតុគីមី ត្រូវមន្រ្តីកាំកុងត្រូលរកឃើញ

ភ្នំពេញ: នៅថ្ងៃ ពុធ ០៨កើត ខែផល្គុន ឆ្នាំច សំរឹទ្ឋិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី ១៣ ខែមិនា ឆ្នាំ២០១៩ សកម្មភាពមន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ និងសាខាកាំកុងត្រូលរាជធានីភ្នំពេញ បានចូលរួមសហការណ៍ជាមួយ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងកម្លាំងចម្រុះ ត្រួតពិនិត្យគ្រឿងសមុទ្រ ពុំមានច្បាប់ ស្ថិតនៅក្នុងក្រសួងមហាផៃ្ទ បានត្រួតពិនិត្យជាក់ស្តែង និងធ្វើតេស្តបឋមរកសារធាតុគីមីហាមឃាត់ (ពុំមានទេ) តែត្រួតពិនិត្យរកឃើញនៅក្បាលបង្គា មានបន្ថែមនូវសារធាតុទឹកខាប់ដូចចាហួយ ហើយបានយកបញ្ជូនទៅមន្ទីរពិសោធន៍ រកសារធាតុគីមីហាមឃាត់។

ក្រោយពីការត្រួតពិនិត្យព្រះរាជអាជ្ញារង សម្រេចឲ្យដកហូតគ្រឿងសមុទ្រចម្រុះ ទម្ងន់ ៧,៥២០ គីឡូក្រាម ដើម្បីដុតបំផ្លាញចោលនៅទីលានចាក់សំរាម៕

មតិយោបល់