ព័ត៌មានជាតិ

អាសូរណាស់!ករណីអ៊ុំស្រីម្នាក់ដើរឆ្លងផ្លូវមកវត្តទឹកថ្លាត្រូវរថយន្តបុកបណ្តាលអោយស្លាប់…

ភ្នំពេញ:នៅថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមករា ឆ្នាំ ២០២៤ វេលាម៉ោង ០៦និង១០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកេីតឡេីងរវាងរថយន្ត និង​ អ្នកថ្មើរជើង ត្រង់ចំណុចមុខវត្តទឹកថ្លា ផ្លូវជាតិលេខ០៣ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានបណ្ដាលឲ្យមនុស្សស្រី ០១នាក់ស្លាប់នៅកន្លែងកើតហេតុ ។
១/ ភាគីរថយន្តម៉ាក JAC HFC ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BV-9183 អ្នកបើកបរពុំស្គាល់អត្តសញ្ញាណរត់គេចខ្លួនពីកន្លែងកើតហេតុបន្សល់តែរថយន្ត។
– អ្នករួមដំណើរម្នាក់ឈ្មោះ លន់ ឌីណា ភេទប្រុស អាយុ២២ឆ្នាំមុខរបរកម្មករលើកបន្លែ មានទីលំនៅភូមិតាំងរលាង ឃុំកំពង់ពិល ស្រុកពារាំង ខេត្តព្រៃវែង (ពុំមានរងរបួស ឃាត់ខ្លួនប្រគល់ឲ្យការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដើម្បីសួរនាំ)។
២/ ភាគីអ្នកថ្មើរជើងឈ្មោះ វង់ សាវឿន ភេទស្រី អាយុ៦៧ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ (ស្លាប់នៅកន្លែងកើតហេតុ)។
– បច្ចុប្បន្ន: គ្រោះថ្នាក់ខាងលើបានប្រគល់ឲ្យទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ។
– សពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

មតិយោបល់