ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីឆក់ទូរសព្ទ័ នៅខណ្ឌដង្កោ…

ភ្នំពេញ:ករណី(ឆក់ទូរស័ព្ទដៃ) កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១១និង៣០នាទី ត្រង់ចំណុចផ្លូវបេតុង ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ : ឈុន វណ្ណា ភេទស្រី អាយុ៣២ឆ្នាំ មុខរបរ មានទីលំនៅផ្ទះលេខ០៥ ផ្លូវលេខ០៥ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ទី០១/ គ្រៀល សីហា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅផ្ទះជួល ភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទី០២/ ឈ្មោះ វី ចំរ៉ុង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិស្រែជំរៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ត្រង់ចំណុចផ្លូវបេតុង ភូមិប៉ប្រ៉កខាងត្បូង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ វេលាម៉ោង១៣និង៣០នាទី ។
សម្ភារៈបាត់បង់: ទូរស័ព្ទដៃម៉ាក I PHONE 12Pro Max ពណ៍ប្រផេះ ចំនួន០១គ្រឿង ។
សម្ភារៈបន្សល់ទុក: ១/ម៉ូតូម៉ាក HONDA SCOOPY ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1JN-0193 លេខតួនិងលេខម៉ាសុីន 8324716 ចំនួន០១គ្រឿង ២/ទូរស័ព្ទដៃចំនួន០២គ្រឿង ( 1/ម៉ាក I PHONE 13Pro Max ពណ៍ប៉ៃតង ២/ម៉ាក I PHONE 7Plus ) ។
ហេតុការណ៍៖ កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១១និង០០នាទី ជនរងគ្រោះឈ្មោះ ឈុន វណ្ណា ភេទស្រី អាយុ៣២ឆ្នាំ បានជិះម៉ូតូមួយគ្រឿងម៉ាក HONDA SCOOPY ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KL-9739 លេខតួនិងលេខម៉ាស៊ីន5388605 ចេញពីផ្ទះលេខ០៥ ផ្លូវលេខ០៥ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មកទិញផ្លែឈើ នៅផ្សារសំបួរមាស ស្ថិតនៅភូមិសំបួរ ។ ពេលជនរងគ្រោះជិះម៉ូតូត្រលប់មកផ្ទះវិញ ដល់ចំណុច ផ្លូវបេតុង ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្រាប់តែមានជនសង្ស័យចំនួន០៣នាក់ ទី០១/ គ្រៀល សីហា ភេទប្រុស អាយុ១៨ឆ្នាំ ទី០២/ ឈ្មោះ វី ចំរ៉ុង ភេទប្រុស អាយុ ១៨ឆ្នាំ ទី៣/ឈ្មោះ រ៉ុង ភេទប្រុស អាយុ១៨ឆ្នាំ (គេចខ្លួន)ជិះម៉ូតូចំនួន០២គ្រឿង ទី១/ម៉ាក HONDA SCOOPY ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1JN-0193 លេខតួនិងលេខម៉ាសុីន 8324716 ទី២/ ម៉ាក SUZUKI NEX ពណ៍ទឹកក្រូចលាយស សេរីឆ្នាំ២០២០ មិនចាំស្លាកលេខ ហើយជនសង្ស័យឈ្មោះ គ្រៀល សីហា ជិះម៉ូតូម៉ាក SUZUKI NEXខាងលើបានមកធ្វើសកម្មភាពឆក់ទូស័ព្ទដៃម៉ាក I PHONE 12Pro Max ពណ៍ប្រផេះ ចំនួន០១គ្រឿង របស់ជនរងគ្រោះដែលទុកនៅហោប៉ៅម៉ូតូខាងស្តាំ រួចជនសង្ស័យក៍ជិះម៉ូតូគេចខ្លួនបាត់ ហើយជនរងគ្រោះក៏បានមកប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោរាយការណ៍ប្រាប់សមត្ថកិច្ចនិងដាក់ពាក្យបណ្ដឹង ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវរកជនសង្ស័យយកមកធ្វើការសាកសួរតាមមតិវិធីច្បាប់។ ដល់វេលាម៉ោង១៣និង៣០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងសមត្ថកិច្ចយើងសហការជាមួយកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ទី០១/ គ្រៀល សីហា ភេទប្រុស អាយុ១៨ឆ្នាំ ទី០២/ ឈ្មោះ វី ចំរ៉ុង ភេទប្រុស អាយុ ១៨ឆ្នាំ រួមនិងវត្ថុតាងត្រង់ចំណុចផ្លូវបេតុង ភូមិប៉ប្រ៉កខាងត្បូង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ធ្វើការសាកសួរតាមនីតិវិធីច្បាប់។ ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចយើងថារូបគេ(ជនសង្ស័យ)ពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃរបស់ជនរងគ្រោះប្រាកដមែន។

មតិយោបល់