បាត់ដំបង:កាលពីរាត្រីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ២១និង១៩នាទីនៅចំណុចផ្លូវជាតិលេខ157Bស្ថិតក្នុង ភូមិ ច្រនៀង ឃុំគោកឃ្មុំ ស្រុកថ្មគោលខេត្តបាត់ដំបង ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាល ស្រុកថ្មគោល បានដឹកនាំកម្លាំងនគរបាលក្នុងអង្គភាព ចុះធ្វើការ ត្រួតពិនិត្យអា-វុ-ធគ្រឿ-ង-ផ្ទុះពិនិត្យជាតិអាល់ កុលនិងគ្រឿងញៀនលើដងផ្លូវក៏បានធ្វើការត្រួតពិនិត្យលើអ្នកបើកបរម៉ូតូចំនួន០១គ្រឿងម៉ាកហុដាឌ្រីមពណ៌ខ្មៅស៊េរី២០២៤ពាក់ស្លាក់លេខបាត់ដំបង 1AT-7163 ដែលមានម្ចាស់ ឈ្មោះ យ៉ើន ថាវ័ន ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិរូងអំពិល ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបងហើយពេលធ្វើការត្រួតពិនិត្យ រកឃើញអា-វុ-ធខ្លី០១ដើមម៉ាកZORAKIM906-Tពណ៌ខ្មៅបង់០១គ្រាប់ចំនួន០៥គ្រាប់និងប្រាក់បាតថៃចំនួន១២.៦០០បាទ(មួយម៉ឺនពីរពាន់ប្រាំមួយរយ) បាត ។
ពេលពិនិត្យឃើញដូច្នេះសមត្ថកិច្ចបាននាំខ្លួនបុរសខាងលើ មកអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួរ
ពាក់ព័ន្ធនឹងករណីកាន់កាប់ដោយខុសច្បាប់នូវអា-វុ-ធខ្លីខាងលើហើយជាលទ្ធផលបុរសរូបនេះបានឆ្លើយសារភាពថា អា-វុ-ធមួយដើមនេះ គឺខ្លួនបានទិញពីជនជាតិថៃ នៅព្រំដែន តម្លៃ០១ម៉ឺនបាតប្រាក់ថៃប្រមាណជា០៤ថ្ងៃមុននេះតែប៉ុណ្ណោះហើយរឿងដែលខ្លួនទិញមកនេះគឺដោយសារខ្លួនធ្វើជាសន្តិសុខឯកជនមួយនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យលុះធ្វើដំណើរពីប៉ោយប៉ែតបំណងទៅផ្ទះនៅស្រុកបវេលក៏ត្រូវសមត្ថកិច្ចនគរបាលត្រួតពិនិត្យរកឃើញតែម្តង។
ពេលនេះសមត្ថកិច្ចនគរបាលកំពុងកសាងសំណុំរឿងបញ្ជូនមកផែនជំនាញដើម្បីអនុវត្តបន្តតាមនីតិវិធី ច្បាប់ហើយ៕
មតិយោបល់