ព័ត៌មានជាតិ

អាសូរណាស់!ករណីក្មេងប្រុសម្នាក់ជាសិស្សសាលាជិះម៉ូតូមកទិញម្ហូបត្រូវរថយន្តបុកកិនស្លាប់…

ភ្នំពេញ:នៅថ្ងៃទី ០១ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១១និង០៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកេីតឡេីងរវាងរថយន្ត និងម៉ូតូ នៅត្រង់ចំណុចផ្លូវបេតុងទួលពង្រ ឋិតក្នុងភូមិម័ល​ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធនីភ្នំពេញ បណ្ដាលឲ្យក្មេងប្រុស ០១នាក់ បានស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ។
១/ ភាគីម៉ូតូម៉ាក HONDA SCOOPY ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1JH-1854 អ្នកបើកបរមានឈ្មោះ រុំ រក្សា ភេទប្រុស អាយុ១៤ឆ្នាំមុខរបរសិស្ស មានទីលំនៅឋិតក្នុងភូមិសំបួរ ឃុំអង្គរស ស្រុកមេសាង ខេត្តព្រៃវែង(បានស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ មិនពាក់មួកសុវត្ថិភាព)។
២/ ភាគីរថយន្តម៉ាក Toyota Sienna ពណ៌ស ពាក់ផ្លាកលេខ បាត់ដំបង 2B-4491 អ្នកបើកបរមានឈ្មោះ ឡុច ទិត្យណាន ភេទប្រុស អាយុ ៤១ឆ្នាំមុខរបរ​ អ្នកបើកបររថយន្ត មានទីលំនៅឋិតក្នុងភូមិបារាយណ៍ធំ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ(ពុំមានរងរបួស ឃាត់ខ្លួនប្រគល់ឲ្យទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ)។
-បច្ចុប្បន្ន: គ្រោះថ្នាក់ចរាចរណ៍ខាងលើត្រូវបានប្រគល់ឲ្យការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីដោះស្រាយបន្ត។
-សពត្រូវបានប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

មតិយោបល់