តាកែវ:ប្រភពយោងតាមផេកអធិការដ្ឋាននគរបាលស្រុកអង្គរបុរីបានអោយដឹងថា នៅថ្ងៃពុធ ១១រោចខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១៥និង០០នាទី នៅចំណុចផ្ទះរបស់ឈ្មោះ អ៉ឹម ផល្លី ភេទប្រុស អាយុ៣៥ឆ្នាំ ស្ថិតនៅភូមិទួលសាំងខ ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ កើតមានអំពើហិង្សាបំផ្លិចបំផ្លាញរបស់អ្នកដទៃ និងគំរាមថានឹងសម្លាប់ ០១ករណី ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ សំ សុភ័ក្ត ភេទប្រុស អាយុ៣៩ឆ្នាំ ភេទប្រុស មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ-ឃុំ កើតហេតុខាងលើ បានបំផ្លិញបំផ្លាញរបស់របរម្ចាស់ផ្ទះដែលជាអ្នកលក់ទឹកត្នោតជូរ នឹងយកកាំបិតផ្គាក់ ប្រវែង ៥៣សងទីម៉ែត្រ គំរាមថានឹងសម្លាប់ ទៅលើឈ្មោះ អ៉ឹម ផល្លី (ជាម្ចាស់ផ្ទះលក់ទឹកត្នោតជូរ) ហើយថែមទាំងអោយទៅប្តឹងសមត្ថកិច្ចទៀត។
មូលហេតុៈ ខឹងខ្ចីកាំបិតម្ចាស់ផ្ទះមិនបាន។
ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ ដោយបានការចង្អុលបង្ហាញពី លោកស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពី ឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ លោកវរសេនីយ៍ឯក នួន ប៉ិន អធិការនគរបាលស្រុក បានបញ្ជាកម្លាំងជំនាញ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គរបូរី បានធ្វើការឃាត់ខ្លួនជនសង្ស័យ យកមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គរបូរី។
បច្ចុប្បន្នកម្លាំងជំនាញកំពុងសាកសួរ និងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី។
ព័ត៌មានជាតិ
មតិយោបល់