ព័ត៌មានជាតិ

ឃាតករដៃឆៅស្រីស្អាត ចាក់សម្លាប់ភ្នាក់ងារកាសែតសម្លេងខ្មែរ សមត្ថកិច្ចចាប់ខ្លួនបានហើយ

កណ្ដាលៈ បន្ទាប់ពីបើកយុទ្ធនាការអស់រយៈពេល៤ថ្ងៃ កម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលខេត្តកណ្តាល សហការជាមួយកម្លាំងអធិការស្រុកអង្គស្នួល បានវែកមុខឃាតករដៃដល់ ស្រស់ស្អាត ដែលចាក់សម្លាប់ភ្នាក់ងារកាសែតសម្លេងខ្មែរជាច្រើនកាំបិត នៅក្នុងផ្ទះសំណាក់ បន្ទាប់ពីក្រេបទឹកឃ្មុំរួច។

មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានប្រាប់ឲ្យដឹងថា ជនដៃដល់កំពុងតែបញ្ជូនទៅយកម៉ូតូ នៅព្រែកព្នៅ និងបន្តឲ្យទៅធ្វើត្រាប់នៅកន្លែងកើតហេតុ។

សូមជម្រាបថា បុរស​ម្នាក់​ដែល​ជា​ភ្នាក់ងារ​កាសែត​សម្លេង​ប្រជាជន​ ត្រូវ​បាន​ស្រី​ស្នេហ៍​​ចាក់​សម្លាប់​ចំនួន​១៧​ កាំបិត​ស្លាប់យ៉ាងអាណោចអាធ័ម ក្រោយពួកគេ​​ចូល​ក្រេបទឹក​ឃ្មុំ​នៅ​ក្នុងផ្ទះ​សំណាក់​មួយ​កន្លែង ​។​

ហេតុ​​ការ​ណ៍​នេះ ​​បង្កឱ្យ​​មានការ​ភ្ញាក់ផ្អើល​ឡើង​ កាលពី​វេលា​ម៉ោង​៦​ និង​២០​នាទី​យប់​ថ្ងៃ​ទី​២១ ​ខែមករា ​ស្ថិត​​ក្នុងបន្ទប់​លេខ​១១​ ផ្ទះសំណាក់​យីហោ «​សំណាង​ណាស់» ​​ក្នុងភូមិ​ត្រពាំង​សុ​ក្រំ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល​ ។ ​​

ករណីនេះ មិន​មាន​នរណា​ម្នាក់​​ដឹងពី​ទំនាស់​​នេះឡើយ ​ទើប​ឈាន​ដល់​ការ​ចាក់​សម្លាប់​​បែប​នេះ ​ដោយក្រោយកើតហេតុ ​​ស្ត្រី​ដៃដល់​​បាន​ជិះ​ម៉ូតូ​របស់​​ជន​រង​គ្រោះ​​​គេចខ្លួន​បាត់​​​តែ​​ម្ដង។

តាមសេចក្តីរាយការណ៍ បាន​​ឱ្យ​ដឹងទៀតថា បុរស​​ដែលស្លាប់​ឈ្មោះ​ នួន សុភាព ​អាយុ​៥៨​ឆ្នាំ ​មានរបរ​បើកហាង​កោស​ជប់​ និង​ម៉ាស្សា ហើយក៏​​ជា​អ្នក​សារព័ត៌មាន​សំទ្បេងប្រជាជន​ផង​ដែរ ​​មាន​ទីលំនៅ​ក្នុងភូមិ​ស្រែ​អំពិល សង្កាត់​ស្នោរ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។

ប្រភពបន្តថា ជន​រង​គ្រោះ​ត្រូវ​បាន​ស្រី​ស្នេហ៍​ចាក់​ប្រហារ​ចំនួន​១៧​កាំបិត ចំ​ត្រង់​ត្រង់​ពោះ​ ចង្អុល​ដៃស្ដាំ ខ្នងដៃ​ខាងឆ្វេង ​បាតដៃ​ខាងឆ្វេង ​និង​ភ្លៅ​ស្ដាំ​ ។​ ម្យ៉ាងទៀត​ករណី​នេះ ​នៅ​មិន​ទាន់​ដឹង​ថា ជា​អំពើ​ប្លន់​សម្លាប់​ ឬ​ក៏​ជា​រឿង​គំនុំ​នៅឡើយ​ទេ ប៉ុន្តែ​ឃាតករ​បាន​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ​១​គ្រឿង​ទៅ​បាត់​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា នៅ​នឹង​កន្លែង​កើតហេតុ​នគរបាល​បាន​ប្រទះ​ឃើញ​មាន ភួយ​ព​ណ៌​ផ្កាឈូក​១ កន្សែង​ព​ណ៌ក្រហម​ប្រឡាក់​ដោយ​ឈាម​១ ខ្នើយ​គ្រប​សង្កត់​លើ​មុខ​ជន​រង​គ្រោះ​១ ​កំរាលពូក​ព​ណ៌​ផ្កាឈូក​ប្រឡាក់​ដោយ​ឈាម​១ ​ខោ​លី​អូរ​ព​ណ៌​ក្រហម​នៅ​លើ​ពូក​ផ្នែក​ចុងជើង​១ ​វ៉ែនតា​ខ្មៅ​១ ស្រោមអនាម័យ​មិន​ទាន់​ប្រើ​២ ​ច្រាស់​ដុសធ្មេញ​មិន​ទាន់​ប្រើ​២ សាប៊ូ​២​ដុំ​​ ទឹក​សុទ្ធ​១​ដប​ ​ជើងមាន់​ឆ្អិន​១​កញ្ចប់​ ​វិទ្យុទាក់ទង​ម៉ាក​ម៉ូតូ​រ៉ូ​ឡា​១​គ្រឿង ខោជើងវែង​ព​ណ៌ត្រេ​អី​១ អាវយឺត​ដៃ​វែង​ព​ណ៌​សលាយ​ខ្មៅ​និង​ខៀវ​១ ​អាវ​យឺ​វាល​ឃ្លៀ​ក​ព​ណ៌​ខ្មៅ​១ ​ស្រោមជើង​មនុស្ស​ស្រី​១​គូ​ព​ណ៌​ខ្មៅ មួក​សុ​វិត្ថ​ភាព​១ ​ខ្សែ​ក​១​ខ្សែ​ ​កាំបិត​ចុង​ស្រួច​ប្រឡាក់​ឈាម​១ ​និង​សម្ភារៈ​មួយ​ចំនួន​ទៀត​៕

មតិយោបល់