ព័ត៌មានជាតិ

ករណីក្រឡាប់រថយន្តបណ្តាលអោយស្លាប់និងរងរបួសធ្ងន់ នៅស្រុកកោះអណ្តែត…

តាកែវ:នៅថ្ងៃទី២៧ ខែមីនាឆ្នាំ២០២៤ វេលាម៉ោង១៣និង៣០នាទី នៅលើផ្លូវលំ ត្រង់ចំណុចកែងវត្តព្រឹក្សា ស្ថិតក្នុងភូមិពេជសារ ឃុំពេជសារ ស្រុកកោះអណ្ដែត ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បើកបររថយន្តធ្លាក់ពីលើដងផ្លូវដោយខ្លួនឯង (ក្នុងទិសដៅពីកើទៅលិច) ។
រថយន្តម៉ាកព្រួស ពណ៌ក្រហមបើកបរដោយ
ឈ្មោះ ពៅ វិទូ ភេទប្រុសអាយុ៣៣ឆ្នាំ មុខរបរ មានទីលំនៅ ភូមិទូលទំពូង១ សង្កាត់ចម្ការមន ក្រុងភ្នំពេញ(រងរបួសធ្ងន់) និងអ្នករួមដំណើរ០៣នាក់
១•ឈ្មោះជួន ម៉ុម ភេទស្រី អាយុ៦៨ឆ្នាំ មុខរបរនៅភូមិ ទូលទំពូង១ សង្កាត់ចម្ការមន ក្រុងភ្នំពេញ។
២•ឈ្មោះសៅ សារ៉ាត់ ភេទស្រី អាយុ៥៦ឆ្នាំ មុខរបរកសិករ នៅភូមិទូលកណ្តាល ឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ ។
៣•ឈ្មោះជិត រី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិទូលកណ្តាល ឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ (រងរបួសធ្ងន់) បញ្ជូនព្យាបាលនៅមន្ទីពេទ្យស្រុកគិរីវង់។
ចំណែកវត្ថុតាងរថយន្តត្រូវបានកម្លាំងជំនាញដកហូតយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកោះអណ្តែត។

មតិយោបល់