ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីមុខសញ្ញាឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមដងផ្លូវ…

បាត់ដំបង:ដោយអនុវត្តតាមការដឹកនាំបញ្ជាពីលោក ឧត្តមសេ​នីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នង​ការដ្ឋាន​ន​គរបាលខេត្តបាត់​ដំបង ក៏ដូចលោកឧត្តមសេនីយ៍ត្រី​ លឹម​ ពុទ្ធីឡា​ស្នងការរងផែនការងារនគរ​បាល​ព្រហ្មទ័ណ្ឌ​និងដោយមានការ​សម្របសម្រួលទៅ​លើ​នីតិវិធី​ពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ផង​នោះ លោក វរសេ​នី​យ៍ឯក ឈឿង គឹមសុង ស្នងការរងដឹកនាំការិ​យាល័យនគរបាល​ព្រហ្មទណ្ឌកម្រិតស្រាល លោក វរសេ​នី​យ៍ឯក ចៀក ថានិន នាយ​ការិយាល័យ នគរបាល​ព្រហ្មទណ្ឌកម្រិតស្រាល កាលពីថ្ងៃទី ២៣ខែ មីនា ឆ្នាំ២០២៤ វេ លាម៉ោង ២២​និង៣០ នាទីនៅចំ ណុចភូមិព្រែកតាតន់ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំ​បង ខេត្តបាត់ដំបង ដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប បានចុះប្រតិបត្តិការ បង្ក្រាប ករណី លួចមាន​ស្ថានទម្ងន់ទោស ( ឆក់យកកាបូប ) ០១ ករណី និងបានធ្វើការនាំខ្លួន ជនសង្ស័យ ចំនួន ០៥ នាក់មកកាន់ស្នងការដ្ឋានធ្វេីការស្រាវជ្រាវនោះគឺ៖
១-ឈ្មោះ បូរ៉ា សុវណ្ណា ហៅ វ៉ាន់ ភេទប្រុស អាយុ ៣០ ឆ្នាំ មានទីលំ​នៅ ភូមិក្បាលថ្នល់ ឃុំកំពង់ ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ( ជាអ្នក​បើកម៉ូតូ ) ។
២-ឈ្មោះ អ៊ុន សុភាព ភេទប្រុស អាយុ ២៧ ឆ្នាំ មានទីលំនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ ដំបង ខេត្តបាត់ដំបង ( ជាអ្នកជិះពីក្រោយធ្វើស​កម្មភាពឆក់យកកាបូប ) ។
៣-ឈ្មោះ ខុន រតនា ហៅ ប៉ោង ភេទប្រុស អាយុ ៣៣ ឆ្នាំ មានទីលំនៅភូមិក្បាលថ្នល់ ឃុំកំពង់​ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ( ជាបក្សពួក )។
៤-ឈ្មោះ រ័ត្ន ដារ៉ូ ភេទប្រុស អាយុ ៣៣ ឆ្នាំ មានទីលំនៅ ភូមិសូភី១ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង ( ជាបក្សពួក ) ។
៥-ឈ្មោះ ឈិន ជីវន្ត័ ភេទប្រុស អាយុ ២៥ ឆ្នាំ មានទីលំនៅភូមិសូភី១ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង ( ជាបក្សពួក )។
-*វត្ថុតាងដកហូតរួមមាន ៖
– កាបូបស្ពាយចំនួន ០១
– ទូរស័ព្ទដៃចំនួន០២គ្រឿង
– ម៉ូតូ០១គ្រឿងម៉ាកHONDA SCOOPYពណ៌សផ្កាឈូកស៊េរីឆ្នាំ ២០២២ ពាក់ស្លាកលេខ បាត់ ដំបង 1AP-7343

សូមជម្រាបជូនថា កាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០​២៣ វេលាម៉ោង ០៥និង៤៨នាទី នៅចំណុចភូមិដំ​ណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្ត​បាត់ដំ​បង ជនស ង្ស័យ ឈ្មោះ បូរ៉ា សុវណ្ណា ហៅ វ៉ាន់ រួមជាមួយឈ្មោះ អ៊ុន សុភាព បានធ្វើសកម្មភាពជិះម៉ូតូឆក់យកកាបូបរបស់ជនរងគ្រោះឈ្មោះ ហៃ ជូ ភេទស្រី អាយុ ៦២ ឆ្នាំ មានទីលំនៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែ​លកំពុងជិះម៉ូតូនៅតាមដងផ្លូវចំ ណុ​ចកើតហេតុខាងលើ ហើយជិះរត់គេចខ្លួនបាត់ដែលក្នុងនោះបាត់​បង់៖
– កាបូបស្ពាយចំនួន ០១
– ទូរស័ព្ទដៃចំនួន០២គ្រឿង
-ប្រាក់មួយចំនួនផង។

ក្រោយកេីតហេតុសមត្ថកិច្ចបានធ្វេីការស្រាវជ្រាវរហូតកំណត់មុខស​ញ្ញាបាននិងឈានដល់ការឃាត់ខ្លួនជាបន្តបន្ទាប់និងដកហូតវត្ថុតាងប្រគល់​ជូនជនរងគ្រោះវិញ។

បច្ចុប្បន្នការិយាល័យជំនាញកំពុងធ្វើការកសាងសំ​ណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់​ដំបងចាត់ការបន្តតាមនីតិវិធី ច្បាប់៕

មតិយោបល់