ព័ត៌មានជាតិ

ករណីបុរស២នាក់ជិះម៉ូតូធ្លាក់ផ្លូវបណ្តាលអោយស្លាប់និងរងរបួសធ្ងន់ នៅស្រុកត្រាំកក់…

តាកែវ:នៅថ្ងៃពុធ៣រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១៥និង១៥នាទី ស្ថិតនៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ ៧៦-៧៧ ក្នុងភូមិអង្គត្នោតខាងកើត ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដែលបង្ករឡើងដោយខ្លួនឯង៖
មានម៉ូតូមួយគ្រឿងម៉ាកហុងដាC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CU-1160 បើកបរដោយឈ្មោះ គឿន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិត្រពាំងទន្លាប់ ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ (ស្លាប់នៅកន្លែងកើតហេតុ) មុខរបរកសិករ អត់ពាក់មួកសុវត្ថិភាព ដែលមានអ្នករួមដំណើរជាមួយម្នាក់ឈ្មោះ ហ៊ី កីឡា ភេទស្រី អាយុ២២ឆ្នាំ រស់នៅភូមិត្រពាំងទន្លាប់ ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ (រងរបួសធ្ងន់) មុខរបរកសិករ អត់ពាក់មួកសុវត្ថិភាព ដែលបើកបរមកពីទិសខាងជើងទៅត្បូង លុះមកដល់ចំណុច ខាងលើបានរ៉េចង្កូតធ្លាក់ផ្លូវរួចទៅបុកត្រចៀកស្ពាន។ មូលហេតុបណ្តាលមកពីការបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។ សពត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកជនរងគ្រោះត្រូវបាន បញ្ជូនទៅមន្ទីរពេទ្យខេត្តតាកែវ។ កម្លាំងជំនាញកំពុងកសាងសំណុំរឿងទៅតាមនីតិវិធី រីឯវត្ថុតាងត្រូវ បានប្រគល់ជូនសាច់ញាតិយកទៅប្រើប្រាស់វិញ។

មតិយោបល់