ព័ត៌មានជាតិ

អាសូរណាស់!ករណីសន្តិសុខម្នាក់ជិះម៉ូតូធ្លាក់ក្រឡុករហើយជ្រុលបុករម៉កបណ្តាលអោយស្លាប់…

ភ្នំពេញ:នៅវេលាម៉ោង ១៨និង២០នាទី
ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២៤ នៅ
ចំណុចបណ្ដោយ ផ្លូវជាតិលេខ២
ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន០១លើកបណ្ដាលឲ្យមនុស្សស្លាប់០១នាក់។
ជនរងគ្រោះឈ្មោះ ស៊ឹម ស៊ី ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាសន្តិសុខ
មានស្រុកកំណើត ភូមិត្រពាំងទន្លេរ ឃុំអណ្ដូងខ្ពស់ ស្រុកបុរីជលសា ខេត្តតាកែវ។
ស្នាក់នៅ រាជធានីភ្នំពេញ។
យោងតាមសម្ដីរបស់ប្រជាពលរដ្ឋ មុនពេលកើតហេតុ ជនរងគ្រោះ បានបើកម៉ូតូម៉ាក pcx ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1JA-3113 បើកបរក្នុងទិសដៅពីរជើងទៅត្បូង មកដល់ចំណុចកើតហេតុខាងលើ ក៏ជិះម៉ូតូធ្លាក់ក្រឡុករ បង្ហូរទឹកចិញ្ចើមថ្នល់ ហើយក៏រ៉េចង្កូតម៉ូតូ ជ្រុលទៅបុក ម៉ូតូសណ្ដោងរម៉កលក់ផ្លែឈើនៅចិញ្ចើមផ្លូវ បណ្ដាលឱ្យស្លាប់ភ្លាមៗ
បច្ចុប្បន្ន ម៉ូតូខាងលើ បានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលចាក់អង្រែលើ សពត្រូវបានប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់