ព័ត៌មានជាតិ

អាសូរណាស់!ករណីស្រ្តីម្នាក់ជិះម៉ូតូចេញពីផ្ទះទៅធ្វើការត្រូវរថយន្តបុកស្លាប់…

ភ្នំពេញ:នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤វេលាម៉ោង ០៦:៤០នាទី លើមហាវិថីឈ្នះឈ្នះ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត០១គ្រឿង ម៉ាក ISUZU ពណ៌សពាក់ស្លាកលេខ3A-4461បាត់ដំបង ធ្វើដំណើរលើមហាវិថីឈ្នះឈ្នះ ក្នុងទិសដៅពីកើតទៅលិច បើកបរដោយឈ្មោះ ស្វាយ មុន្នី ភេទប្រុស អាយុ ៤៤ឆ្នាំមានស្រុកកំណើត ភូមិច្រាបវាល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង (ឃាត់ខ្លួន) លុះមកដល់កន្លែងកើតហេតុបានបុកជាមួយម៉ូតូ ០១គ្រឿងម៉ាក HONDA CUB ពណ៌ខៀវ ពាក់ស្លាកលេខ កណ្តាល 1C-6348 ធ្វើដំណើរលើផ្លូវក្នុងទិសដៅពីជើងទៅត្បូង (ឆ្លងមហាវិថីឈ្នះឈ្នះ) បើកបរដោយឈ្មោះ ខេង ប៉ូរ៉ាន់ ភេទស្រី អាយុ ២៥ឆ្នាំ ស្នាក់នៅភូមិវែង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (ស្លាប់នៅកន្លែងកើតហេតុ) ។
បានប្រគល់ជូនជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញចាត់ការតាមនីតិវិធី ។

មតិយោបល់