ព័ត៌មានជាតិ

សូមជួយស៊ែរដើម្បីស្វែងរកសាច់ញាតិសព ករណីបុរសម្នាក់សង្ស័យជិះម៉ូតូបុកគែមផ្លូវ បណ្ដាលឲ្យដួលបោកក្បាលស្លាប់មួយរំពេច

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង ៤និង២៦នាទីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយបុរសម្នាក់ជិះម៉ូតូម៉ាក ឌ្រីមសង់ ពាក់ស្លាកលេខ ភ្នំពេញ 1GD-4728 សង្ស័យបើកបរម៉ូតូបុកគែមផ្លូវ បណ្ដាលឲ្យដួលបោកក្បាលស្លាប់មួយរំពេច ហេតុការណ៍នេះ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ នួន សុផល អាយុប្រហែល ៣០ឆ្នាំ មានស្រុកកំណើតនៅស្រុកកំពង់ត្រាច ខេត្តកំពត។

មូលហេតុ៖ មិនទាន់ដឹង។

សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្ត៕

មតិយោបល់