ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីឆក់ការបូបនិងទូរសព្ទ័ នៅខណ្ឌដង្កោ…

ភ្នំពេញ:ប្រភពយោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចខាងមុខដីឡូតិ៍គ្មានលេខ ផ្លូវជាតិលេខ២ ស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីឆក់ការបូប និងទូរស័ព្ទ។

ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់៖
១-ឈ្មោះ វ៉េត សីហា ភេទប្រុស មុខរបរមិនពិតប្រាកដ ទីលំនៅភូមិចម្ការចេក ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
២-ឈ្មោះ ឈុត បញ្ញា ភេទប្រុស មុខរបរមិនពិតប្រាកដ ទីលំនៅភូមិតាក្តុល ឃុំតាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល។
៣-ឈ្មោះ ផៃ ភារម្យ ភេទប្រុស មុខរបរមិនពិតប្រាកដ ទីលំនៅភូមិផ្សារ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

សម្ភារបាត់បង់៖ ទូរស័ព្ទដៃម៉ាកអាហ្វូន ៧ផ្លើស ពណ៌ខ្មៅ, លុយចំនួន២០០០ ០០រៀល, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ វត្ថុតាងចាប់យក៖ កាបូបលុយ ពណ៌សូកូឡា,ប័ណ្ណចាក់វ៉ាក់សាំង , អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ,ប័ណ្ណសមាជិក ប.ស.ស,ម៉ូតូ។

បច្ចុប្បន្នជន​សង្ស័យ​ សមត្ថកិច្ចកំពុង​​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ ចាត់ការ​តាម​នីតិវិធី​៕

មតិយោបល់