ព័ត៌មានជាតិ

ករណីគ្រោះចរាចរណ៍រវាងរថយន្តនិងម៉ូតូបណ្តាលអោយបុរសម្នាក់ស្លាប់ តាមបណ្តោយផ្លូវបេតុង៣០ម៉ែត្រ…

ភ្នំពេញ:នៅថ្ងៃចន្ទ​ ទី០៦ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១១:១៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងម៉ូតូ នៅត្រង់ចំណុចលើផ្លូវបេតុង៣០ម៉ែត្រ ស្ថិតនៅក្នុងភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្តាលអោយមនុស្សប្រុស០១នាក់ ស្លាប់នៅកន្លែងកើតហេតុ។
១/ ភាគីម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CR.7662 បើកបរដោយឈ្មោះ អុឹម អឿន ភេទប្រុស អាយុ៦៤ឆ្នាំ​ មុខរបរដឹកជញ្ជូន មានទីលំនៅភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ស្លាប់នៅកន្លែងកើតហេតុ (ពាក់មួកសុវត្ថិភាព)។
២/ ភាគីរថយន្តម៉ាក NlSSAN DlESEL ពណ៌ស ពាក់ផ្លាកលេខ ចង្កូតស្តាំ PSHN-0400 បើកបរដោយឈ្មោះ ផាន់ សុភី ភេទប្រុស អាយុ២៨ឆ្នាំ​ មុខរបរបើកបររថយន្ត មានទីលំនៅភូមិព្រៃឈើទាល ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ (ឃាត់ខ្លួនប្រគល់ទៅឲ្យការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ
សាកសពត្រូវបានប្រគល់ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

មតិយោបល់