ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីទទួលផលចោរកម្ម…

តាកែវ:ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤
ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនីតិវិធីដោយឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ។
នៅវេលាម៉ោង៩:៣០នាទី ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសសហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃកប្បាស និងកម្លាំងមូលដ្ឋានស្រុកអង្គរបូរី ដឹកនាំដោយលោក វរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងខេត្ត ចុះឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់ និងវត្ថុតាង(ករណីទទួលផលចោរកម្ម) ប្រព្រឹត្តត្រង់ចំនុចភូមិកន្ទុងព្រិច ឃុំស្លាស្រុកសំរោង ខេត្តតាកែវ។
ជនសង្ស័យមានឈ្មោះដូចខាងក្រោម
១.ឈ្មោះឈៀង ឈិត ភេទប្រុសអាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិសាមគ្គី ឃុំ/ស្រុកអង្គបុរី ខេត្តតាកែវ។
២.ឈ្មោះម៉ៅ ហួត ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិច្រនាងខ្ពស់ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។
៣.ឈ្មោះសេក វី ភេទប្រុសអាយុ៥៧ឆ្នាំមុខរបរកសិករ រស់នៅភូមិ/ឃុំ ចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ។
៤.ឈ្មោះ ឃី សំអុល ភេទប្រុសអាយុ៤៥ឆ្នាំ មុខរបរកសិករ រស់នៅត្រពាំងវែង ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។
វត្ថុតាងចាប់យករួមមាន÷
១.ម៉ូតូចំនួន០៥គ្រឿង។
២.ទូរស័ព្ទដៃចំនួន០៧គ្រឿង។
បច្ចុប្បន្ន៖ ការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ជូន ជនសង្ស័យ និងវត្ថុតាងទៅអយ្យការអមសាលាដំបូងខេត្តតាកែវ។

មតិយោបល់