ភ្នំពេញ:ករណីសាកសពអណ្ដែតទឹក
នៅម៉ោង៦:០០នាទី ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចស្រះទឹកវត្តឬស្សីសាញ់ ផ្លូវបេតុង ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ មានករណីប្រទះឃេីញសាកសពក្មេងអណ្តែតទឹកក្នុងស្រះវត្តឬស្សីសាញ់
សាកសពជនរងគ្រោះ ឈ្មោះ សាល សុខសាន្ត ភេទប្រុស អាយុ៥ឆ្នាំ ទីលំនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
រឿងហេតុ ៖ យោងតាមការបំភ្លឺពីឈ្មោះ ស៊ឹម ពៅ ភេទស្រី អាយុ៥២ឆ្នាំ ជាជីដូនរបស់ជនរងគ្រោះបានឲ្យដឹងថា នៅវេលាម៉ោងប្រហែល០៦នឹង០០នាទី ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ នាងខ្ញុំបានដើរមកស្រះទឹកវត្តឬស្សីសាញ់ដើម្បីដួសត្រីងាប់នៅក្នុងស្រះដូចសព្វដង ស្រាប់តែប្រទះឃើញសាកសពចៅប្រុសនាងខ្ញុំអណ្ដែតទឹក ទើបនាងខ្ញុំទៅប្រាប់កូនស្រីនាងខ្ញុំ និង រាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង ។ យោងតាមកាជាម្ដាយជនរងគ្រោះបានឲ្យដឹងថា នៅវេលាម៉ោងប្រហែល១១នឹង០០នាទី ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ឈ្មោះ ណារិទ្ធ អាយុ៩ឆ្នាំ ជាក្មួយប្រុសរបស់នាងខ្ញុំបានមកបបួលកូនប្រុសនាងខ្ញុំប្រាប់ថាទៅចាប់សត្វអណ្ដើកនៅវត្តលុះដល់វេលាម៉ោងប្រហែល១៤នឹង០០នាទី ថ្ងៃដដែល នាងខ្ញុំបានទៅសួរក្មួយប្រុសនាងខ្ញុំថាឃើញកូនប្រុសនាងខ្ញុំទេ ទើបក្មួយប្រុសនាងខ្ញុំនិយាយថាកូនប្រុសនាងខ្ញុំអង្គុយលេងនៅមាត់ស្រះ តែនាងខ្ញុំទៅរកមិនឃើញសោះ ទើបនាំគ្នាដើររក តែរកមិនឃើញ លុះដល់ព្រឹកថ្ងៃ៣១ ខែឧសភា ឆ្នាំ២០២៤ ម្ដាយនាងខ្ញុំមកប្រាប់ថាឃើញសាកសពកូនប្រុសនាងខ្ញុំអណ្ដែតទឹកក្នុងស្រះទឹកវត្តឬស្សីសាញ់។
មតិយោបល់