ព័ត៌មានជាតិ

ចាប់ចោរលួចខ្ទឹមស៤បាវ ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ: យុវជន២នាក់បែកគំនិតដើរលួចយកខ្ទឹមសចំនួន៤បាវនៅក្នុងឃ្លាំងបានសម្រេច ខណ:ដែលម្ចាស់កំពុងរវល់ តែត្រូវអស់លក្ខណ៍គេចមិនផុតពីម្ចាស់គេ ក៏ត្រូវឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច នៅវេលាម៉ោង ២និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចឃ្លាំងស្តុកឥវ៉ាន់ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ នៅឃ្លាំងស្តុបឥវ៉ាន់មួយកន្លែង ខណ:ដែលម្ចាស់កំពុងតែរវល់ទម្លាក់ឥវ៉ាន់ដាក់ចូលឃ្លាំង ក៏ស្រាប់តែលេចមុខយុវជនសង្ស័យ២នាក់ ឆ្លៀតឱកាសចូលមកធ្វើសកម្មភាពលួចយកខ្ទឹមស ចំនួន៤បាវ បានសម្រេច ហើយដែលក្នុងមួយបាវមានតម្លៃចំនួន១៧ម៉ឺនរៀល។ បន្ទាប់មកយុវជនសង្ស័យទាំង២នាក់នោះបានយកខ្ទឹមសចំនួន៤បាវនោះទៅលាក់ទុកនៅកន្លែងស្ងាត់ ដើម្បីមានឱកាសល្អយកទៅលក់បន្ត។ ក្រោយមកជនសង្ស័យទាំង២នោះគេចមិនផុតពីភ្នែកម្ចាស់គេឡើយ ក៏ត្រូវបានឃាត់ខ្លួន រួចដកយកខ្ទឹមសចំនួន៤បាវមកវិញ ហើយទាក់ទងទៅសមត្ថកិច្ច ដើម្បីប្រគល់ឲ្យយកទៅចាត់ការបន្ត។ ប៉ុន្តែះអ្វីដែរហួសចិត្តនោះគឺ សមត្ថកិច្ចបានមកដល់កន្លែងកើតហេតុ តែបែរជាប្រចាំទឹកដី ទៅវិញទៅមក មិនចង់យកជនសង្ស័យទាំងនោះទៅកាន់ប៉ុស្តិ៍ឡើយ បែរជាបណ្តោយឲ្យជនសង្ស័យម្នាក់រត់គេចខ្លួនបានយ៉ាងស្រួលទៅវិញ ចំណែកសមត្ថកិច្ចឃើញដូច្នេះដូចគ្មានខ្វល់អ្វីបន្តិចសោះឡើយ ដោយចុងក្រោយសល់ជនសង្ស័យម្នាក់ទើបយកទៅកាន់ប៉ុស្តិ៍ដើម្បីសួរនាំបន្ត។

ក្រោយពេលកើតហេតុសមត្ថកិច្ចបាននាំយកម្ចាស់ខ្ទឹមសនោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ ដើម្បីចាត់កសាងសុំណុំរឿងជនសង្ស័យ បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

ចោរលួចខ្ទឹមស (1)

ចោរលួចខ្ទឹមស (2)

ចោរលួចខ្ទឹមស (3)

ចោរលួចខ្ទឹមស (4)

មតិយោបល់