យ៉ាម៉ែនៈ មន្ត្រីសន្តិសុខម្នាក់នៅថ្ងៃចន្ទនេះ បាននិយាយថា ប្រតិបត្តិការវាយប្រហារពេញមួយយប់ តាមដែនអាកាសដោយយន្តហោះគ្មានមនុស្សបើករបស់អាមេរិក បានសម្លាប់ជនសង្ស័យអាល់កៃដា យ៉ាងហោចណាស់ ៦ នាក់ នៅភាគឦសានខេត្ត Marib ក្នុងប្រទេសយេម៉ែន។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦។
ការវាយប្រហារនេះ បានចាប់ផ្តើមកាលពីយប់ថ្ងៃអាទិត្យ នៅតំបន់ Wadi Abidah ភាគកណ្ដាលខេត្ត Marib ត្រូវបានគេស្គាល់ថា ជាខេត្តផលិតប្រេងមួយ ដែលកងកម្លាំងរដ្ឋាភិបាលយេម៉ែន បានដណ្ដើមយកមក គ្រប់គ្រងវិញ ពីក្រុមឧទ្ទាមស៊ីអ៊ីតរបស់អារ៉ាប៊ីសាអូឌីត កាលពីចុងឆ្នាំ ២០១៥ ។
គួរបញ្ជាក់ដែរថា យន្តហោះគ្មានមនុស្សបើករបស់អាមេរិក បានធ្វើសកម្មវាយប្រហារតាមដែនអាកាស លើទីក្រុងប្រទេសយេម៉ែន ច្រើនឆ្នាំកន្លងមកហើយ ដែលការវាយប្រហារនេះ បានសម្លាប់មេដឹកនាំ អាល់កៃដា និងពួកជ្រុលនិយមជាច្រើននាក់ផងដែរ៕

មតិយោបល់