Antoine Griezmann បានបញ្ជាក់ថាខ្លួនអាចផ្លាស់ទៅលេងនៅក្លឹបផ្សេងឬអត់នោះ គឺអាស្រ័យទៅលើលោក Diego Simeone ព្រោះបើអ្នកចាត់ការរូបនេះនៅដឹកនាំ Atletico Madrid រូបគេមិនចេញទៅណាទេ។
Superstar របស់បារាំងខាងលើនេះ បន្ទាប់ពីបង្ហាញទម្រង់លេងល្អទាំងនៅក្លឹបអាជីព និងជម្រើសជាតិរូចមក ក្លឹប Manchester United បានដាក់គោលដៅនាំយកខ្សែប្រយុទ្ធរូបនេះមក Old Trafford រដូវកាលក្រោយនេះ។ ខណៈដែលសាមីខ្លួន បានចេញមកបញ្ជាក់ហើយថាអនាគតរបស់ខ្លួនគឺរំពឹងទៅលើអ្នកចាត់ការ Diego Simeone ។
មួយវិញទៀត ខ្សែប្រយុទ្ធវ័យ២៥ឆ្នាំខាងលើក៏និយាយដែរថាបច្ចុប្បន្ននេះ រូបគេហាក់នៅសប្បាយចិត្តលេងនៅលីគ La Liga របស់អេស្ប៉ាញនៅឡើយទេ ពុំទាន់មានគំនិតចង់ចាកចេញទៅណាឡើយ។

Simeone រដូវកាលមុននេះ មានកន្លែង២ដែលចង់បានរូបគេទៅដឹកនាំគឺក្លឹប PSG និងជម្រើសជាតិអាហ្សង់ទីន ប៉ុន្តែឥឡូវនេះកន្លែង២នោះ រកមនុស្សដឹកនាំបានទៅហើយ។ យ៉ាងណាមិញ ប្រសិនបើអ្នកចាត់ការរូបនេះហ៊ានតែចាកចេញពី AT Madrid នោះ Griezmann ក៏នឹងចាកចេញដែរ៕

មតិយោបល់