ព័ត៌មានជាតិ

ប្រទះឃើញសពទារកនៅក្បែរគំនរសំរាម

ភ្នំពេញ: មានការភ្ញាក់មួយបានកើតឡើង បន្ទាប់ពីប្រជាពលរដ្ឋប្រទះឃើញសាកសពទារកម្នាក់ ត្រូវបានគេយកមកបោះចោលក្បែរគំនរសំរាម។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៩និង២០នាទីព្រឹកថ្ងៃទី៥ កញ្ញានេះ ស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បញ្ជាក់ នៅមុនពេលកើតហេតុមានបុរសអ្នករើសអេតចាយម្នាក់ បានទៅកាយគំនរសំរាមនៅចំណុខកើតហេតុខាងលើ ក៏ស្រាប់តែប្រទះឃើញសពទារក ដែលទើបកើតបាន៤ទៅ៥ថ្ងៃ ហើយក៏បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចតែម្ដង៕

ព័ត៌មានលម្អិត Post News និងរាយការណ៍បន្ថែម:

សពទារក (1)

សពទារក (2)

សពទារក (3)

សពទារក (4)

មតិយោបល់