ព័ត៌មានជាតិ

អ្នកនិយមចូលចិត្តស្មាតហ្វូន 4G អាចទៅទទួលយកការផ្ដល់ជូន យ៉ាងពិសេសរយៈពេល៦ថ្ងៃ

ភ្នំពេញៈ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦នេះ សែលកាត បានធ្វើការផ្ដល់ជូនយ៉ាងពិសេសបំផុតជាថ្មីម្ដងទៀត ដល់អតិថិជនទាំងចាស់ និងថ្មីរបស់ខ្លួន តាមរយៈការនាំមកនូវស្មាតហ្វូន InFocus ផលិតនៅអាមេរិក ដែលបំពាក់ដោយបច្ចេកវិទ្យា 4G ម៉ូដែលទើបចេញដ៏ទំនើបថ្មីសន្លាងបំផុត ជាមួយកញ្ចក់គម្រោងពិសេស ព្រមទាំងកាដូជាជ្រើនសន្ធឹកសន្ធាប់។

តំណាងសែលកាត ឲ្យដឹងថា ដោយមានលក់ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១០ ខែកញ្ញា នៅការិយាល័យកណ្ដាលសែលកាត រាល់ការជាវស្មាតហ្វូន InFocus ម៉ូដែល M812 M808 និង M535 មានការថែមជូនដល់អតិជននូវកញ្ចប់គម្រោងឥតគិតថ្លៃជាច្រើន រួមមានលេខពិសេស១ និងមានទឹកប្រាក់៣៦០ដុល្លារ សម្រាប់ប្រើប្រាស់ក្នុងប្រព័ន្ធ គម្រោងកញ្ចប់អ៊ិនធើណេតទំហំ 3GB និងអាចលេង Facebook, Line, WhatsApp និង Viber ឥតកំណត់ផងដែរ។

តំណាងដដែលបន្តថា ដោយសារតែការផ្ដល់ជូនពិសេសនេះ មានតែនៅសែលកាត កាដូថែមជូនជាច្រើន ក៏នឹងត្រូវចែកជូនដល់អតិថិជនផងដែរ។ រាល់ការជាវស្មាតហ្វូនថ្មីទាំង៣ម៉ូដែល ក្នុងពេលផ្ដល់ជូនពិសេសនេះ អតិថិជននឹងទទួលបានសម្រោមទូរស័ព្ទ និងកញ្ចក់ការពារអេក្រង់ ព្រមទាំងអង្គចងចាំទំហំ16GB។

គួរបញ្ជាក់ថា ស្មាតហ្វូន InFocus ម៉ូដែល M812 មានអេក្រង់ HD ទំហំ 5,5អ៊ីញ ស៊ីមពីរ ដែលមានកាមេរ៉ាក្រោយទំហំ១៣មេហ្គាភិចសែល និងកាមេរ៉ាមុខទំហំ៨មេហ្គាភិចសែល មានតម្លៃ២៩៩ដុល្លារអាមេរិក។ ចំណែកម៉ូដែល M808 ទំហំ 5,2អ៊ីញ និង M535 ទំហំ 5,5អ៊ីញ ស៊ីមពីរទាំងពីរម៉ូដែលនេះវិញ មានកាមេរ៉ាក្រោយ១៣មេហ្គាភិចសែល លក់ជូនក្នុងតម្លៃ១៩៩ដុល្លារ និង១៦៨ដុល្លារ។

កម្មវិធីពិសេសរបស់ InFocus ចាប់ផ្ដើមពីម៉ោង៨៖៣០នាទីព្រឹក ដល់ម៉ោង៧យប់ សម្រាប់រយៈពេល៦ថ្ងៃ ពីថ្ងៃទី៥ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦។ អតិថិជន និងអ្នកគាំទ្រទាំងអស់មានពេលគ្រប់គ្រាន់ដើម្បីមកជ្រើសរើសម៉ូដែលណាមួយដែលខ្លួនពេញចិត្ត ព្រមទាំងទទួលបានកាដូពិសេសៗពីសែលកាត ផងដែរ៕

Cellcard_InFocus_sell_05-09-16_02Cellcard_InFocus_sell_05-09-16_01Cellcard_InFocus_sell_05-09-16_17Cellcard_InFocus_sell_05-09-16_03Cellcard_InFocus_sell_05-09-16_04Cellcard_InFocus_sell_05-09-16_05Cellcard_InFocus_sell_05-09-16_06Cellcard_InFocus_sell_05-09-16_07Cellcard_InFocus_sell_05-09-16_08Cellcard_InFocus_sell_05-09-16_09Cellcard_InFocus_sell_05-09-16_10Cellcard_InFocus_sell_05-09-16_11Cellcard_InFocus_sell_05-09-16_12Cellcard_InFocus_sell_05-09-16_13Cellcard_InFocus_sell_05-09-16_15Cellcard_InFocus_sell_05-09-16_14Cellcard_InFocus_sell_05-09-16_16

មតិយោបល់