បន្ទាយមានជ័យ៖ សង្វៀនជល់មាន់ដុះស្លែរមួយកន្លែងបើកលេងរាប់ឆ្នាំមកហើយ ជាប់នៅខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងស្រុកម៉ាឡៃឯអ្នកចូលលេងនោះមាន ក្រុមឈ្មួញតូចធំ ប្រជាពលរដ្ឋ ក្នុងការប្រគួតនោះមានការស៊ីសងយកលុយសុទ្ធតែម្តង ទីតាំងជល់មាន់ខាងលើនោះគឺនៅខាងកើតភូមិបារលង្គ័ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ប្រឈមជាមួយនឹងព្រំប្រទល់ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលសង្វៀននោះ ជាកម្មសិទ្ធិផ្ទាល់របស់មន្ត្រីម្នាក់នាយទាហានម្នាក់។សង្វៀនប្រជល់មាន់ ដាក់លុយរាប់ម៉ឺនបាត នោះធ្វើឲ្យប៉ះពាល់ដល់ភូមិឃុំមានសុវត្ថិភាពរបស់ប្រជាពលរដ្ឋយ៉ាងខ្លាំងទៀតផង ដូចជាការប្រើអំពើហិង្សាក្នុងគ្រួសារការបង្កើតជាចោរកម្មសព្វបែបយ៉ាងទាំងអស់នេះធ្វើឲ្យប៉ះពាល់ដល់ប្រជាយ៉ាងធ្ងន់ធ្ងរ។នៅកន្លែងជល់មាន់នោះគេសង្គេតឃើញមានការដាក់សង្វៀនចំនួនពីរកន្លែងដែលប្រជាពលរដ្ឋស្លូតត្រង់ជាច្រើននាក់បានរាយការណ៍ប្រាប់អ្នកយកព័ត៌មានថានៅក្នុងខេត្តបន្ទាយមានជ័យនេះនៅពេលរសៀលចាប់ពីម៉ោង២ទៅមានប្រជាពលរដ្ឋជាច្រើននាក់បានចូលមកលេងល្បែងជល់នេះយ៉ាងគគ្រឹកគគ្រេងស្រែកហោរកញ្ជៀវយ៉ាងអើងកងទៀតផងជាហេតុធ្វើឲ្យរំខានដល់ប្រជាពលរដ្ឋយ៉ាងខ្លាំង។លោកវណ្ណ សុផាតជាម្ចាស់សង្វៀនជល់មាន់នេះបាននិយាយប្រាប់អ្នកយកព៌ត៌មានថាការបើកសង្វៀនជល់មាន់នោះគឺជាក្រុមគ្រួសាររបស់គាត់តែប៉ុណ្ណោះចំណែកគាត់មិនដឹងអីទេបើចង់ដឹងច្បាស់ឲ្យសួរទៅអាជ្ញាធរដែលនៅក្បែរនោះទៅតែលោកគ្រាន់តែហាមមិនឲ្យថតផ្ទះសម្បែងរបស់លោកដែលមានសង្វៀនជល់មាន់នោះដាច់ខាត។ប្រជាពលរដ្ឋជាច្រើននាកបានសំណូមពរទៅដល់អាជ្ញាធរភូមិឃុំ និងស្រុក មេត្តាដាក់ផែនការក្តៅចំពោះម្ចាស់សង្វៀនជល់មាន់នោះផង ពុំនោះទេពួកគាត់នឹងមានភាពភ័យខ្លាចជាបន្តបន្ទាប់ ដោយសារតែក្រុមញៀនល្បែងជល់មាន់ ទាំងនេះថ្ងៃក្រោយអាចកើតជាចោរលួចចោរឆក់ ឬក៏ប្រើអំពើហិង្សាក្នុងគ្រួសារជាក់ជាមិនខានឡើយសូមអស់លោកថ្នាក់លើមេត្តាជួយដល់ពួកកាត់ផង៕
ព័ត៌មានជាតិ
មតិយោបល់