ព័ត៌មានជាតិ

បញ្ជូន​ជនសង្ស័យ​ស្រី​ប្រុស​៤នាក់ ជា​មុខសញ្ញាចែកចាយ​ថ្នាំញៀន

សៀមរាបៈ ជនសង្ស័យស្រីប្រុសទាំង ៤នាក់ ត្រូវបានកម្លាំងនគរបាល ប្រឆាំងគ្រឿងញៀន កសាងសំណុំរឿងបញ្ជូនខ្លួន ទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ ។

បើតាមការឲ្យដឹងពី លោកវរសេនីយ៍ទោ អ៊ុ សាអាត នាយការិយាល័យប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ជនសង្ស័យ ជាមុខសញ្ញា ចែកចាយថ្នាំញៀនទាំង ៤នាក់នោះ ១.ឈ្មោះ ប៉ុន បញ្ញា អាយុ ២៣ឆ្នាំ នៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ២.ឈ្មោះ ចាន់សុភាព អាយុ ២១ឆ្នាំចាក់ភ្លេង នៅភូមិវាលសង្កាត់គោកចក ក្រុងសៀមរាប ៣. ឈ្មោះ កើតរិទ្ធីអាយុ ២៦១ឆ្នាំ នៅភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប និងទី៤.ឈ្មោះង្វៀង ធីទ្បាង ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម មុខរបរស្រីម៉ាស្សា ស្នាក់នៅបន្ទប់ជួលក្នុងភូមិ ត្រពាំងសេះ សង្កាត់គោកចកក្រុងសៀមរាប ។

លោកវរសេនីយ៍ទោ បានបន្ដថា ជនសង្ស័យស្រីប្រុស៤នាក់ ត្រូវបាននគរបាល ប្រឆាំងគ្រឿងញៀន ឆ្មក់បង្ក្រាបបានជាក់ស្តែង ពេលយុវជន៤នាក់នោះ កំពុងធ្វើសកម្មភាព ដោយដកហូតបាននូវថ្នាំញៀន ប្រភេទមេតំហ្វេតាមីនចំនួន ៦ កញ្ចប់ និងឧបករណ៍ ប្រើប្រាស់និងសំភារៈ វេចខ្ចប់គ្រឿងញៀនមួយចំនួន។ ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើង នៅម៉ោង ២០និង១០នាទី យប់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦ នៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ។

លោកវរសេនីយ៍ទោ បានបន្តថា បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនខ្លួន ទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕

បញ្ជូនជនសង្ស័យស្រីប្រុស៤នាក់ (1)បញ្ជូនជនសង្ស័យស្រីប្រុស៤នាក់ (2)បញ្ជូនជនសង្ស័យស្រីប្រុស៤នាក់ (3)បញ្ជូនជនសង្ស័យស្រីប្រុស៤នាក់ (4)

មតិយោបល់