ភ្នំពេញៈ បើយោងតាមការប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា គឺជាអ្នកទទួលខុសត្រូវរួមលើការរៀបចំការប្រកួតកីឡាជាតិនេះ ដោយសហការជាមួយគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា សហព័ន្ធកីឡាជាតិ ស្ថាប័នពាក់ព័ន្ធនានា និងអាជ្ញាធរដែនដី ដែលពាក់ព័ន្ធ ។ ការប្រកួតកីឡាជាតិ លើកទី១ ឆ្នាំ២០១៦ មានកីឡាចំនួន១៤ប្រភេទ គឺ៖ ១.អត្តពលកម្ម ២.ហែលទឹក ៣.វាយសី ៤.បាល់បោះ ៥.ប្រដាល់ សកល និងប្រដាល់គុនខ្មែរ ៦.បាល់ទាត់ ៧.ចំបាប់ ៨.វាយកូនឃ្លីលើតុ ៩.តេក្វាន់ដូ ១០.វាយកូនបាល់ ១១.បាល់ទះ ១២.ប៉េតង់ ១៣.ល្បុក្កតោ និង១៤.កីឡាកាយសម្ព័ន្ធ។
ដើម្បីឲ្យការប្រកួតកីឡាជាតិលើកទី១ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៥ ខែតុលា ដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ និងខេត្តកំពង់ចាម ដំណើរការរលូន និងទទួលបានលទ្ធផលល្អ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងដាក់ចេញនូវបញ្ញត្តិទូទៅ និងបទបញ្ជាបច្ចេកទេស សម្រាប់ការរៀបចំចូលរួម និងការទទួលខុសត្រូវរបស់បុគ្គល ស្ថាប័នពាក់ព័ន្ធនានា៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសរបស់ក្រសួង អប់រំ យុវជន និងកីឡា៖
មតិយោបល់