ព័ត៌មានជាតិ

ឃាត់ខ្លួន​ជន​សង្ស័យ​​៣​នាក់ ករណីចែកចាយ​គ្រឿងញៀន

ឧត្តរមានជ័យ: ជនសង្ស័យទាំង៣នាក់ ពាក់ព័ន្ធករណីចែកចាយគ្រឿងញៀន ត្រូវសមត្ថកិច្ចខេត្ត ចុះទៅបង្ក្រាប ស្ថិតនៅក្នុងភូមិកំណប់ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦ម្សិលមិញនេះ ។

ប្រតិបត្តិការនេះ ដោយដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ហង្ស បូរ ស្នងការរងនគរបាល ខេត្តឧត្តរមានជ័យ មានការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាល ខេត្តឧត្តរមានជ័យ ផងដែរ ។

លោកស្នងការរងនគរបាលខេត្ត បានឲ្យដឹងទៀតថា ជនសង្ស័យទាំង៣នាក់នោះ ទី១ ឈ្មោះ ម៉ៅ សាមិន ភេទប្រុស អាយុ២០ឆ្នាំ ទី២ឈ្មោះ ហុង ចន្ថា ភេទប្រុស អាយុ១៨ឆ្នាំ ទី៣ឈ្មោះ ផុន ដាវណ្ណ ភេទប្រុស អាយុ១៩ឆ្នាំ ជនសង្ស័យទាំង៣នាក់នោះ រស់នៅភូមិកំណប់ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ វត្ថុតាង និងសម្ភារ: ដែលរឹបអូស រួមមាន ៖ ថ្នាំប្រភេទមេតំហ្វេតាមីន(lCE)៣កញ្ចប់ធំ និង៧កញ្ចប់តូច ទូរស័ព្ទ២គ្រឿង លុយដុល្លារ១២០ដុល្លារ លុយខ្មែរ៥០០០០០រៀល លុយបាត៥០០B ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ រួមជាមួយវត្ថុតាងត្រូវបញ្ជូនទៅមន្ត្រីជំនាញ ចាត់ការទៅតាមនីតិវិធីច្បាប់ ៕

ឃាត់ខ្លួន​ជន​សង្ស័យ​​៣​នាក់ (1)

ឃាត់ខ្លួន​ជន​សង្ស័យ​​៣​នាក់ (2)

មតិយោបល់