ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

លោក សាយ សំអាល់ ៖ អេកូទេសចរណ៍ គឺជាផ្នែកមួយក្នុងការធ្វើកំណែទម្រង់

ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានថ្លែងនៅក្នុងសិក្ខាសាលាបូកសរុបការងារអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ឆ្នាំ២០១៥ ឆមាសទី១ ឆ្នាំ២០១៦ និងទិសដៅអនុវត្តបន្តឆមាសទី២ឆ្នាំ២០១៦-២០១៧ នៅសាលសន្និសីទចតុមុខ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦នេះថា “អេកូទេសចរណ៍គឺជាចំណែកមួយនៃការធ្វើកំណែទម្រង់ក្រសួងបរិស្ថាន តាមរយៈការធ្វើដំណើរជាច្រើនជំហាននាពេលកន្លងមក និងកំពុងបន្តសកម្មភាពឆ្ពោះទៅមុខយ៉ាងមមាញឹក”

លោករដ្ឋមន្រ្តីបន្តថា កាលពីឆ្នាំ២០១២កន្លងទៅ ក្រសួងបានអនុវត្តបទបញ្ជា០១ គឺចាប់ផ្តើមវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ ពិសេសដីដែលប៉ះពាល់និងដីសម្បទាន និងនៅឆ្នាំ២០១៥បានពិនិត្យឡើងវិញនូវសម្បទានមួយចំនួន ព្រមទាំងបានបញ្ចប់ជម្លោះដីធ្លីភាគច្រើន តាមរយៈការដោះស្រាយជាក់ស្តែង និង ចុះបញ្ជីដីធ្លី ដើម្បីឲ្យច្បាស់ថា ដីណាជាដីប្រជាជន ជាដីសម្បទានសេដ្ឋកិច្ច ដីក្រុមហ៊ុន ដីបងប្អូនជនជាតិ និងជាដីសហគមន៍ទេសចរណ៍ ហើយបានសហការជាមួយក្រសួងដែនដីនិងនគរូបនីយកម្មសំណង់ ក៏ដូចជាស្ថាប័នពាក់ព័ន្ធ ដើម្បីបញ្ចប់នូវជម្លោះដីធ្លី និងការកាប់ឈើទាំងស្រុង។

យ៉ាងណាលោករដ្ឋមន្រ្តីបញ្ជាក់ថា ការធ្វើកំណែទម្រង់នេះមិនជោគជ័យទេ ប្រសិនណាជីវភាព ប្រជាជននៅក្នុងមូលដ្ឋាន មិនមានការរីកចំរើននោះ ។ ដូចនេះក្រសួងបរិស្ថានសហការជាមួយក្រសួងទេសចរណ៍ កសាងនូវអេកូទេសចរណ៍នៅតាមសហគមន៍ទេសចរណ៍ ដើម្បីកុំឱ្យប្រជាជនពឹងផ្អែកលើផលអនុផលព្រៃឈើតាមរយៈផ្តល់ជំរើសផ្សេងឱ្យទៅពួកគាត់។ លើសពីនេះទៀតត្រូវធ្វើឱ្យអេកូទេសចរណ៍ក្លាយជាផ្នែកមួយនៃជីវិតរបស់យើង ទើបអារក្សាបាននូវសក្កលដានុពលអេកូទេសចរណ៍នៅមូលដ្ឋាន ដែលឥឡូវនេះកម្ពុជាទទួលបានជោគជ័យនៅ គិរីរម្យ ដែលបានស្រូបយកទេសចរណ៍ជាតិ អន្តរជាតិបានគួរឱ្យកត់សម្គាល់ជារៀងរាល់ថ្ងៃ។

លោករដ្ឋមន្រ្តីបញ្ជាក់ថា ក្រសួងបរិស្ថានបានស្នើថវិកាជាតិ ឱ្យមូលនិធិអភិវឌ្ឍន៍ភូមិឃុំ ឱ្យមានចំណែកក្នុងការអភិរក្សធនធានធម្មជាតិ ឬកសាងអេកូទេសចរណ៍ ដោយមិនចាំបាច់ទៅរកថវិកាមកពីខាងក្រៅនោះទេ ។ កម្ពុជាមានតំបន់អេកូទេសចរណ៍ជាច្រើន ដែលត្រូវការការពានិងអភិរក្ស ជាពិសេសត្រូវបង្កើតជាតំបន់អេកូទេសចរណ៍៕

សាយ សំអាលសាយ សំអាល១

មតិយោបល់