ព័ត៌មានជាតិ

បើកម៉ូតូលឿនពេកខ្វះការប្រុងប្រយ័ត្ន ជែងរថយន្តមិនផុត ត្រូវរថយន្តបែន បុកពីក្រោយ និងកិនបណ្តាលឲ្យរបួសធ្ងន់ទាំង០២នាក់

កណ្តាលៈ បុរសពីរនាក់ បានបើកម៉ូតូយ៉ាងលឿន ដោយខ្វះការប្រុងប្រយ័ត្ន ពេលកំពុងវ៉ារថយន្តបែនដឹកដី មិនទាន់ផុតផង ក៏ត្រូវរថយន្តនោះបុកពីក្រោយបណ្តាលឲ្យជនរងគ្រោះទាំងពីរនាក់ របួសធ្ងន់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៤ និង១០នាទីរសៀល ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចមុខភូមិ បែកចាន ឃុំបែកចានស្រុកអង្គស្នួល ខេត្តកណ្ដាល ចន្លោះគីឡូម៉ែត្រលេខ២២-២៣ ផ្លូវជាតិលេខ៤។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃកើតហេតុខាងលើ មានម៉ូតូមួយ០១គ្រឿងម៉ាកC125ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CT-4708 បើកបរដោយឈ្មោះ បិុន សារឿន ភេទ ប្រុស អាយុ៣៥ ឆ្នាំជនជាតិខ្មែរ មុខរបរ កម្មករ សំណង់ បើកបរម៉ូតូគ្មានកញ្ចក់ គ្មានមួកសុវត្ថិភាព របួសបាក់ជើងស្ដាំ បានឌុបមិត្តភ័ក្តម្នាក់ទៀត មិនស្គាល់ឈ្មោះ មុខរបរ កម្មករសំណង់ជាមួយគ្នា របួសត្រូវក្បាល ដែលបើកពីទិសខាងកើតទៅលិច ភ្នំពេញទៅព្រះសីហនុ លុះដល់ចំណុចខាងលើបានវ៉ា រថយន្ត០១គ្រឿងម៉ាក FUZU (ប្រភេទឡានបែន)ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ3A-3345 បើកបរដោយឈ្មោះ ឡេង សុភ័ក្រ ភេទប្រុស អាយុ២៦ឆ្នាំជនជាតិខ្មែរ មុខរបរ បើកឡាន (ឃាត់ខ្លួន) មានទីលំនៅភូមិ អង្គរងៀង ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បើកបរក្នុងទិសដៅស្របគ្នាបណ្ដាលឲ្យរថយន្តបុក និងកិនឲ្យរបួសធ្ងន់ធ្ងរតែម្តង។

សមត្ថកិច្ចបានសន្និដ្ឋានថា ករណីនេះបណ្ដាលមកពីអ្នក បើកម៉ូតូ ខ្វះការប្រុងប្រយ័ត្ន ប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់ក្នុងទីប្រជុំជន ចំពោះរថយន្តបើកបរក្នុងល្បឿនលឿនដូចគ្នា ក្នុងទីប្រជុំជន។ ក្រោយពេលកើតហេតុ មន្ត្រីជំនាញបាន ធ្វើការវាស់វែងនិងយកមធ្យោបាយដែលពាក់ពន្ធ័មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងតាម បន្តចាត់ការតាមនីតិវិធី៕

photo_2016-09-05_18-57-23photo_2016-09-05_18-57-26photo_2016-09-05_18-57-29photo_2016-09-05_18-57-32photo_2016-09-05_18-57-41photo_2016-09-05_18-57-44

មតិយោបល់