ព័ត៌មានជាតិ

រថយន្ត០២គ្រឿងវ៉ាគ្នា ស្លាប់អ្នកជិះកង់

កណ្តាលៈ រថយន្ត០២គ្រឿងដែលបានបើកជែងគ្នាក្នុងស្ថានភាពផ្លូវគ្រោះថ្នាក់ ក៏បានបុកគូថគ្នាពីក្រោយ បណ្តាលឲ្យជ្រុលទៅបុកនឹងអ្នកជិះកង់ម្នាក់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុយ៉ាងអណោចអធម។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៣ និង១៧នាទីរសៀល ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ៥៥-៥៦ស្ថិតក្នុងភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់នោះឈ្មោះ ក្រូច កោប ភេទប្រុសអាយុ៥៩ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុបានស្លាប់នៅកន្លែងកើតហេតុ។

ចំណែកភាគីបង្កគឺមាន ទី១ រថយន្តម៉ាកALPHARDសេរី២០១៦ ពណ៌ខ្មៅ ប្រភេទទេសចរណ៍ ពាក់ស្លាក ភ្នំពេញ2AI-6925 បើកបរដោយឈ្មោះ តាំង ហេងសេង ភេទប្រុសអាយុ៤៣ឆ្នាំ មានទីលំនៅសង្កាត់អូឬស្សី២ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ទី2 រថយន្តម៉ាកសាំយ៉ុងពណ៌បៃតងពាក់ស្លាកលេខភ្នំពេញ2A-6148 បើកបរដោយឈ្មោះជា វ៉ង់ ភេទប្រុសអាយុ៣៥ឆ្នាំ មានទីលំនៅភូមិតាពូង ឃុំអន្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង រថយន្តទាំងពីរគ្រឿងបើកបរក្នុងទិសដៅភ្នំពេញ ទៅអ្នកលឿង។

សមត្ថកិច្ចបានឲ្យដឹងទៀតថា គ្រោះថ្នាក់ចរាចរណ៍នេះ គឺរថយន្តទាំងពីរបានបើកមកដល់កន្លែងកើតហេតុបានវ៉ាជែងគ្នាក្នុងស្ថានភាពគ្រោះថ្នាក់ ខណៈនោះ រថយន្តAlphard ក៏បានជ្រុលបុកគូទរថយន្ត សាំងយ៉ុង កំពុងជែង ចំហៀងខាងស្តាំ ដោយមិនទាន់អស់ល្បឿន ក៏ជ្រុលបុកអ្នកជិះកង់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ក្រោយពេលវាស់វែងរួចសាកសពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកមធ្យោបាយទាំង៣គ្រឿងជំនាញបានយកមករក្សាទុកនៅអធិការនគរបាលស្រុកលើកដែក និងអ្នកបើកបររថយន្ត២នាក់ឃាត់ខ្លួនបណ្តោះអាសន្នដើម្បីកសាងសំណុំរឿងតានិតិវិធី៕

photo_2016-09-05_19-06-59photo_2016-09-05_19-07-03photo_2016-09-05_19-07-06photo_2016-09-05_19-07-09photo_2016-09-05_19-07-11photo_2016-09-05_18-57-51

មតិយោបល់