ព័ត៌មានជាតិ

រថយន្តហ៊ីយ៉ាន់ដាយព្រលះអ្នកជិះម៉ូតូស្លាប់៣នាក់ សែនរន្ធត់

កំពត: គ្រោះ​ចរាចរណ៍ដ៏សែនរន្ធត់ បុរស៣នាក់​បាន​ស្លាប់ភ្លាមៗ​នៅហ្នឹងកន្លែង​​យ៉ាង​អាណោច​អាធ័ម ដោយ​​រថយន្តហ៊ីយ៉ាន់ដាយ (៥តោន) មួយ​គ្រឿង​ បោក​បុក​ ខណ:​ជិះម៉ូតូ​ឌុប​គ្នា កាលពីវេលាម៉ោងប្រមាណ០២យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦​​ ស្ថិតនៅក្នុងភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។

ប្រភព​ឲ្យដឹងថា ហេតុការណ៍​នេះ បង្ក​ឡើង​ដោយ​រថយន្តហ៊ីយ៉ាន់ដាយ (៥តោន) មួយ​គ្រឿង​ ពាក់​ស្លាកលេខកំពត 3A-0414 បើកបុកម៉ូតូសេ១២៥ មួយ​គ្រឿង ស៊េរី​២០១៥ ពណ៌ខ្មៅ ស្លាកលេខភំ្នពេញ1CT-3852 បណ្ដាលឲ្យបុរសអ្នកជិះលើម៉ូតូទាំង៣នាក់ ស្លាប់ភ្លាមៗនៅហ្នឹងកន្លែង​យ៉ាង​រន្ធត់​ នៅខាងកើតស្ពានក្បាលរមាស ប្រហែល២០០ម៉ែត្រ ស្ថិតនៅក្នុងភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។

បើតាមសមត្ថកិច្ចបានប្រាប់ឲ្យ​ដឹងបន្តថា អ្នកដែលស្លាប់ទាំង៣នាក់នោះ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។ រីឯរថយន្តបង្កចាប់បានហើយ សមត្ថកិច្ចកំពុងអន្តរាគមន៍យកមករង្សាទុក៕

មតិយោបល់